Tesla ត្រូវបានគេជឿថា កំពុងមានគម្រោងប្រកាសទីតាំងបង្កើតរោងចក្រថ្មីនៅចុងឆ្នាំ 2024 ស្របពេលដែលមន្ត្រីរាជរដ្ឋាភិបាលថៃឱ្យដឹងថា Tesla កំពុងកំពុងចរចាជាមួយអាជ្ញាធរថៃ ដើម្បីបង្កើតរោងចក្រមួយនៅប្រទេសនេះ។
កាលពីសប្ដាហ៍កន្លង អាជ្ញាធរអ៊ីតាលីឱ្យដឹងថា ពួកគេកំពុងចរចាជាមួយ Tesla អំពីគម្រោងបង្កើតរោងចក្រមួយដែលមានសក្ដានុពល។ ប៉ុន្តែពេលនេះ ថៃបានវិលត្រលប់ចូលមកប្រកួតប្រជែង ដណ្ដើមចំណាប់អារម្មណ៍ពីអ៊ីតាលី។ Reuters រាយការណ៍ថា នាយករដ្ឋមន្ត្រីថៃកំពុងធ្វើរបាយការណ៍ស្ដីពីកិច្ចចរចាជាមួយ Tesla ក្នុងនោះរួមមានទាំងការពិនិត្យទីតាំងរបស់ក្រុមហ៊ុននេះនៅក្នុងតំបន់ផងដែរ។
Tesla ទើបតែចាប់ផ្ដើមសកម្មភាពជាផ្លូវការនៅប្រទេសថៃ ដោយការបើកឱ្យបញ្ជាទិញរថយន្តអគ្គិសនីចាប់ពីចុងឆ្នាំ 2022 និងចាប់ផ្ដើមប្រគល់ទំនិញកាលពីឆ្នាំកន្លង។
យោងតាម Electrek កន្លងមក Tesla ត្រូវបានគេដឹងថា កំពុងស្វែងរកដីទំហំ 320 ហិកតា ដើម្បីធ្វើជាទីតាំងផលិតរថយន្តអគ្គិសនី៕