Kawasaki Ninja E-1 និង Z E-1 2024 សុទ្ធតែត្រូវបានបំពាក់ម៉ូទ័រអគ្គិសនីប្រភេទសន្សំសំចៃថាមពល និងមានអានុភាពខ្លាំងក្លា ជួយឱ្យយានជំនិះឆ្លើយតបបានលឿន ក៏ដូចជាមានភាពបត់បែបខ្ពស់នៅក្នុងការធ្វើដំណើរក្នុងទីក្រុង។
ការបញ្ចូលថាមពលថ្មក៏មានភាពងាយស្រួលជាងពេលណាទាំងអស់ ក្នុងនោះការសាកថ្ម និងការដោះថ្មពីម៉ូតូ ក៏ស៊ីពេលតិច។ ដោយមានមុខងារហ្វ្រាំងបង្កើតថាមពលឆ្លាតវៃ នៅពេលបន្ថយល្បឿនម្ដងៗគឺសុទ្ធតែជាឱកាសសម្រាប់ការបង្កើតថាមពលសម្រាប់ថ្ម ជួយបង្កើនរយៈចម្ងាយនៃការធ្វើដំណើរ និងសន្សំសំចៃថាមពល។
ម៉ូតូអគ្គិសនី Kawasaki Ninja E-1 និង Z E-1 2024 ក៏សុទ្ធតែបំពាក់អេក្រង់ TFT 4.3 អ៊ិញ និងមាន Bluetooth ជួយឱ្យម្ចាស់ និងម៉ូតូភ្ជាប់ទំនាក់ទំនងនឹងគ្នា ដើម្បីប្រើប្រាស់បណ្ដាមុខងារទំនើបនៅលើយានជំនិះនេះ។
Kawasaki Ninja E-1 និង Z E-1 2024 ត្រូវបានបង្ហើបឱ្យដឹងថា មានតម្លៃប្រកបដោយភាពប្រកួតប្រជែងខ្ពស់ បើទោះមិនទាន់ឱ្យដឹងតួលេខច្បាស់លាស់៕