ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិ AI Maktoum ដែលអាចទទួលអ្នកដំណើរបាន 160 លាននាក់/ឆ្នាំ នឹងត្រូវអូសបន្លាយពេលនៃការស្ថាបនារាប់សិបឆ្នាំ នៅលើសមុទ្រខ្សាច់ជិតទីក្រុងឌូបៃ។
កាលពីជាង 10 ឆ្នាំមុន ព្រលានយន្តហោះអន្តរជាតិ AI Maktoum ឬហៅថា Dubai World Central (DWC) ដែលមានចម្ងាយពីចំណុចកណ្ដាលរបស់ទីក្រុងឌូបៃប្រហែល 32 គីឡូម៉ែត្រ ទៅទិសនិរតី ត្រូវបានរចនាឡើងដើម្បីក្លាយជាអាកាសយានដ្ឋានធំ និងមមាញឹកបំផុតលើពិភពលោក សម្រាប់អនាគតដ៏ខ្លីខាងមុខ។
Dubai Airports ដែលជាស្ថាប័នគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិឌូបៃ (DXB) និងព្រលានយន្តហោះថ្មី ឱ្យដឹងថា នៅពេល DWC ត្រូវបានសាងសង់រួចរាល់ វានឹងអាចទទួលអ្នកដំណើរបានជាង 160 លាននាក់ រួមនឹងទំនិញ 12 លានតោន ជារៀងរាល់ឆ្នាំ។
យោងតាមការផ្សាយរបស់ CNN តួលេខខាងលើនេះច្រើនជាងជិត 63 លាននាក់ បើធៀបនឹង Hartsfield – Jackson Atlanta International ដែលជាព្រលានយន្តហោះធំបំផុតនាបច្ចុប្បន្ន និងច្រើនជាងជិត 100 លាននាក់ បើធៀបនឹងព្រលានយន្តហោះអន្តរជាតិឌូបៃ។