យោងតាមក្រសួងព័ត៌មាន គម្រោងវិនិយោគចំនួនពីរ នៅខេត្តព្រះសីហនុ ដែលមានទំហំទឹកប្រាក់វិនិយោគជិត 600 លានដុល្លារអាម៉េរិក ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ និងកម្ពុជា។
កាលពីថ្ងៃទី 28 កុម្ភៈ 2024 ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (ក.អ.ក – CDC) បានធ្វើការវាយតម្លៃលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួនពីរ រួមមានដូចខាងក្រោម៖
ទីមួយ ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ 574,000,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ 5 នៅក្នុងតំបន់ពយតាម៉ូង សង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទីពីរ ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគជាង 12,350,000 ដុល្លារអាមេរិក វិនិយោគក្នុងការសាងសង់រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
យោងតាម ក.អ.ក គម្រោងវិនិយោគទាំងពីរនេះ នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ឱ្យកាន់តែប្រសើរឡើង និងជួយឱ្យខេត្តព្រះសីហនុ ក្លាយជាច្រករបៀងសេដ្ឋកិច្ចសំខាន់មួយរបស់កម្ពុជា៕