សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ឱ្យដឹងថា សន្ទុះនៃការលក់រថយន្តថ្មីក្នុងឆ្នាំ 2023 បានកើនឡើង ក្នុងនោះកំណើននៃការលក់រថយន្តថ្មីគ្រប់គ្រងចំណែកទីផ្សាររថយន្តប្រមាណ 45%។
ទិន្នន័យនៃការលក់រថយន្តសរុបសម្រាប់ឆ្នាំ 2023 បង្ហាញថា ក្នុងឆ្នាំកន្លង សន្ទុះនៃការលក់រថយន្តថ្មីមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺរួមចំណែក 45% នៅក្នុងទីផ្សាររថយន្ត ខណៈដែលរថយន្តជជុះបានបន្តធ្លាក់ចុះ ដោយរក្សាបានត្រឹមតែ 55%។
CAIF ព្យាករណ៍ថា ក្នុងឆ្នាំ 2024 នេះ ទីផ្សាររថយន្តថ្មី នឹងមានសន្ទុះកើនឡើងខ្ពស់បន្ថែមទៀត តាមរយៈការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងកំណើននៃរោងចក្រផ្គុំដំឡើងក្នុងស្រុក ស្របពេលដែលរថយន្តជជុះនឹងមានកំណើនតិចតួចប៉ុណ្ណោះ។
ស្ថាប័ននេះពន្យល់ថា កត្តាមួយចំនួនដែលជំរុញឱ្យមានការផ្លាស់ប្តូរខាងលើនេះ មានជាអាទិ៍ កំណើននៃចំណេះដឹងរបស់អ្នកប្រើប្រាស់ ការយល់ដឹងពីអត្ថប្រយោជន៍របស់រថយន្តថ្មី និងផលវិបាកនៃការប្រើប្រាស់រថយន្តជជុះ ខណៈដែលតំលៃរថយន្តថ្មីក៏ប្រហាក់ប្រហែលនឹងរថយន្តជជុះ ព្រមទាំងមានការធានាពីរោងចក្រ ជាមធ្យម 5 ឆ្នាំផងដែរ៕