យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានស្លាកលេខយានយន្ត ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម 8 ខ្ទង់។
លេខយានយន្តពិសេសផ្ទាល់ខ្លួនដែលមានចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី 2 លានរៀលឡើងទៅ ចំពោះលេខ 8 ខ្ទង់។ ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា ទន្ទឹមនឹងលេខពិសេសផ្ទាល់ខ្លួន លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ។
តាមការកំណត់ ក្រៅពីខាងលើ ក៏មានលេខបញ្ចុះតម្លៃផងដែរ ដែលរួមមាន៖ ថយ 1 ស៊េរី ចុះតម្លៃ 50%, ថយ 2 ស៊េរី ចុះតម្លៃ 75%, ថយ 3 ស៊េរី ចុះតម្លៃ 90%, ថយ 4 ស៊េរី ចុះតម្លៃ 95% និងថយចាប់ពី 5 ស៊េរីឡើងទៅ ចុះតម្លៃ 100%។
ស្លាកលេខយានយន្តពិសេសផ្ទាល់ខ្លួនដែលមានពាក្យ J.VARMAN (ជ័យវរ្ម័ន) មានតម្លៃត្រឹមតែ 3,416,000 រៀលប៉ុណ្ណោះ។
ដើម្បីអាចចូលមើលតម្លៃ ឬទិញលេខពិសេសផ្ទាល់ខ្លួនសម្រាប់យានយន្ត សូមចូលទៅកាន់ទំព័រ៖ https://vehicle.mpwt.gov.kh របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។