«ទោះនៅផ្ទះ ឬនៅទីណាក៏អាចទិញលេខ និងចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញបានដែរតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh» ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃនេះ បានឱ្យដឹងដូច្នេះ។
យោងតាមក្រសួងខាងលើ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការឆែកមើលតម្លៃលេខ ការទិញលេខទុក និងការចុះបញ្ជីរថយន្ត បានដោយខ្លួនឯង ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។
ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ហើយព័ត៌មានលម្អិត និងការប្រឹក្សាយោបល់ លោក លោកស្រីអាចទាក់ទងតាមលេខទូរសព្ទ 1275៕