ប្រទេសថៃបាននាំចេញសាច់មាន់ជាង 100,000 តោន ដែលស្មើនឹងជាង 100 ពាន់លានបាត (ប្រហែលនឹង 2.78 ពាន់លានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ 2023។
លោកស្រី Chaweewan Kampa ប្រធានសមាគមជំរុញបសុបក្សីថៃ ឱ្យដឹងថា លំដាប់ថ្នាក់របស់ថៃបានប្រសើរឡើងមួយថ្នាក់ បើធៀបនឹងចំណាត់ថ្នាក់ទីបួនរបស់ឆ្នាំ 2022។
លោកស្រីបានកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលមានវិធានការជំរុញការនាំចេញ ក៏ដូចជាសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការពន្យារពេលសម្រាប់ការនាំចូលម្សៅសណ្ដែកសៀង ទៅតាមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថែមមួយឆ្នាំទៀត ដែលនេះនឹងជួយដោះស្រាយបញ្ហាខ្វះ និងបញ្ហាឡើងថ្លៃរបស់ចំណីសត្វ។
ក្រុមអ្នកចិញ្ចឹមសត្វនៅប្រទេសថៃ បានស្នើសុំឱ្យរដ្ឋាភិបាលពិនិត្យលទ្ធភាពពន្យារពេលសម្រាប់ការនាំចូលចំណីសត្វបន្ថែមទៀត ទន្ទឹមនឹងការអំពាវនាវឱ្យមានការបញ្ចុះអត្រាពន្ធនាំចូលចំណីសត្វ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយក្នុងការផលិត៕