នៅក្នុងខែមករា ឆ្នាំ 2024 ប្រទេសជាប់ព្រំដែនខាងកើតរបស់កម្ពុជា ទទួលបានគម្រោងវិនិយោគពីបរទេសចំនួន 190 គម្រោង ច្រើនជាងឆ្ងាយ បើធៀបនឹង 32 គម្រោងដែលកម្ពុជាបានទទួល។
យោងតាមទំព័រ Stockbiz របស់វៀតណាម នៅក្នុងខែមករាឆ្នាំ 2024 វៀតណាមបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគចំនួន 190 គ្រោង កើន 24.2% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង ដោយមានទុនវិនិយោគសរុបជាង 2 ពាន់លានដុល្លារអាម៉េរិក កើន 66.9% ធៀបនឹងខែមករាឆ្នាំ 2023។
ក្នុងខែមករាឆ្នាំ 2024 មានប្រទេស និងដែនដីចំនួន 39 ដែលវិនិយោគនៅវៀតណាម ក្នុងនោះ សិង្ហបុរីគឺជាប្រទេសនាំមុខគេ ដោយបណ្ដាក់ទុនជាង 1.4 ពាន់លានដុល្លារអាម៉េរិក ស្មើនឹង 59.5% ធៀបនឹងទុនវិនិយោគសរុប។
បើនិយាយអំពីចំនួនគម្រោងវិនិយោគថ្មីវិញ ប្រទេសចិនគឺជាដៃគូធំជាងគេរបស់វៀតណាម ដោយរួមចំណែកជិត 19%។
ដើម្បីជាការប្រៀបធៀប នៅក្នុងខែមករាឆ្នាំនេះ កម្ពុជាទទួលបានទុនវិនិយោគពីបរទេសជិត 187 លានដុល្លារ។ តួលេខនេះរបស់វៀតណាមគឺជាង 2.36 ពាន់លានដុល្លារ។ ប្រទេសចិនគឺជាអ្នកវិនិយោគធំជាងគេទាំងនៅកម្ពុជា ទាំងនៅវៀតណាម នៅក្នុងខែមករាឆ្នាំ 2024៕