អត្រាកំណើននៃតម្លៃមូលធនទីផ្សារកាលពីថ្ងៃទី 02 កុម្ភៈ 2024 របស់ក្រុមហ៊ុនមេរបស់បុត្រសម្ព័ន្ធ Facebook បង្កើតបានកំណត់ត្រាថ្មីនៅ Wall Street ដោយសារលទ្ធផលនៃការរកស៊ីមានភាពល្អប្រសើរ និងការប្រកាសអំពីការផ្ដល់ភាគលាភ។
ទីបញ្ចប់នៃវគ្គជួញដូរក្នុងថ្ងៃទី 02 កុម្ភៈ ភាគហ៊ុន Meta Platform កើន 20.3%។ នេះគឺជាកំណើនខ្ពស់បំផុតរបស់ភាគហ៊ុននេះនៅក្នុងមួយឆ្នាំកន្លង។ គិតចាប់ពីដើមឆ្នាំ ភាគហ៊ុន Meta បានកើន 35%។
តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុននេះក៏កើនបន្ថែម 196 ពាន់លានដុល្លារអាម៉េរិក ដែលជាកំណើនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃបណ្ដាក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារហ៊ុនអាម៉េរិក។ អត្រានៃកំណើននេះខ្ពស់ជាងកំណត់ត្រាចាស់ 190 ពាន់លានដុល្លាររបស់ Amazon ដែលបង្កើតបានកាលពីខែកុម្ភៈ 2022។ តម្លៃមូលធនទីផ្សាររបស់ Meta បច្ចុប្បន្នគឺជាង 1,220 ពាន់លានដុល្លារ។
ភាគហ៊ុន Meta កើនឡើង បន្ទាប់ពីក្រុមហ៊ុននេះបានប្រកាសទិញភាគហ៊ុនតម្លៃ 50 ពាន់លានដុល្លារមកវិញ ព្រមទាំងផ្ដល់ភាគលាភជាលើកដំបូងក្នុងអត្រា 0.5 ដុល្លារក្នុងមួយហ៊ុន៕