កំណែគំរូនៃយន្តហោះអ៊ីដ្រូសែនដែលក្រុមវិស្វករចិនអភិវឌ្ឍ មានល្បឿន 180 គីឡូម៉ែត្រ/ម៉ោង និងមានរំញ័រតិចជាង បើធៀបនឹងបណ្ដាយន្តហោះដែលមានល្បឿនប្រហាក់ប្រហែលនេះ។
យន្តហោះគំរូដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងអ៊ីដ្រូសែន 4 កៅអី របស់ចិន បានបញ្ចប់ជើងហោះហើរដំបូងដោយជោគជ័យ នៅលើទឹកដីនៃខេត្ត Liaoning ភាគឦសានប្រទេសនេះកាលពីថ្ងៃទី 29 មករា។ យោងតាមអ្នកបើកបរ Xu Xiaoben នៅពេលស្ថិតលើកម្ពស់ 200 ម៉ែត្រ យន្តហោះនេះមានកម្រិតរំញ័រអាចទទួលយកបាន និងមានប្រសិទ្ធភាពខ្ពស់។
យន្តហោះនេះមានបណ្ដោយប្រវែង 8.2 ម៉ែត្រ និងអាចផ្ទុកអ៊ីដ្រូសែនសម្ពាធខ្ពស់រហូតដល់ 4.5 គីឡូក្រាម។ ល្បឿនរបស់វាគឺប្រហែល 180 គីឡូម៉ែត្រក្នុងមួយម៉ោង។ ថាមពលរបស់ម៉ាស៊ីនឈានដល់ 120 គីឡូវ៉ាត់ ជួយឱ្យយន្តហោះអាចហោះឡើង និងចុះចតនៅលើព្រលានយន្តហោះភាគច្រើន ក៏ដូចជាអាចដំណើរការរៀងរាល់ថ្ងៃ។
យន្តហោះគំរូនេះនឹងត្រូវបានបង្ហាញនៅក្នុងពិព័រណ៍អាកាសចរណ៍ 2024AERO ក្នុងប្រទេសអាល្លឺម៉ង់ នៅក្នុងខែមេសាខាងមុខ។ នេះគឺជាយន្តហោះអាចប្រើប្រាស់អាកាសយានដ្ឋានរួម និងដំណើរការដោយអ៊ីដ្រូសែនដំបូងដែលចិនអភិវឌ្ឍដោយខ្លួនឯង៕