ម៉ូដែល SUV អគ្គិសនីដំបូងរបស់ក្រុមហ៊ុន Honda គឺ Prologue នឹងមានវត្តមាននៅក្នុងសាខាចែកចាយនានាចាប់ពីដើមខែមីនា និងមានតម្លៃចាប់ពី 50,000 ដុល្លារអាម៉េរិក។
រថយន្តអគ្គិសនី Prologue របស់ក្រុមហ៊ុនជប៉ុននេះ អាចធ្វើដំណើរបានប្រហែល 483 គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចូលថាមពលអគ្គិសនីមួយពេញ។ រថយន្តនេះបញ្ចូលថាមពលមួយពេញដោយចំណាយពេល 8 ម៉ោង។
បណ្ដាម៉ូដែល Prologue ដែលប្រើប្រាស់ម៉ូទ័រតែមួយគ្រឿង នឹងបង្កើតបានកម្លាំង 212 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរនឹងបង្កើតកម្លាំងបាន 288 សេះ។ នេះបើតាមទំព័រ Green Car Reports៕