BYD (OTCMKTS: BYDDF) កំពុងដំណើរការគម្រោងសម្រាប់ម៉ូដែល SUV អគ្គិសនីថ្មី មានទំហំតូច ដែលនេះបង្ហាញថា តម្លៃរបស់វាទំនងជានឹងទាប។
យោងតាម BYD ម៉ូដែលរថយន្តនេះត្រូវបានហៅថា Yuan Up ហើយវានឹងជាការបំពេញបន្ថែមថ្មីបំផុតសម្រាប់គ្រួសារ Yuan របស់ Build Your Dream។
BYD មិនទាន់ប្រកាសអំពីទំហំរបស់ Yuan Up ប៉ុន្តែ ឯកសារកន្លងមកបង្ហាញថា ម៉ូដែលរថយន្តអគ្គិសនីនេះមានបណ្ដោយប្រវែង 4,310 មម, ទទឹង 1,830 មម និងកម្ពស់ 1,675 មម គ្រាដែលបណ្ដោយមូលដ្ឋានមានប្រវែង 2,620 មម។
នេះមានន័យថា Yuan Up នឹងធំជាង Dolphin ប៉ុន្តែមានបណ្ដោយមូលដ្ឋានខ្លីជាងបន្តិច។ តម្លៃរបស់ BYD Dolphin គឺចាប់ពី 16,240 ដល់ 19,560 ដុល្លារអាម៉េរិក។ Yuan Up ដែលមានទំហំប្រហាក់ប្រហែលនឹង Dolphin អាចនឹងមានតម្លៃចាប់ពី 13,100 ដល់ 20,100 ដុល្លារអាម៉េរិក។
បច្ចុប្បន្ន គ្រួសារត្រកូល Yuan របស់ BYD រួមមាន Yuan Plus និង Yuan Pro។ ក្នុងនោះ Yuan Plus មានតម្លៃចាប់ពី 19,000 ដុល្លារ ខណៈ Yuan Pro មានតម្លៃចាប់ពី 13,400 ដុល្លារអាម៉េរិក។