ក្នុងក្របខណ្ឌនៃសប្ដាហ៍ឌីជីថល់ឡាវឆ្នាំ 2024 (Lao Digital Week 2024) ក្រុមហ៊ុនទូរគមនាគមន៍ឡាវ (Lao Telecom) បានបង្ហាញប្រព័ន្ធ 5G ដែលមានកញ្ចប់សេវាកម្មពិសេស កាលពីថ្ងៃទី 10 មករា នៅរដ្ឋធានីវៀងចន្ទន៍។
ព្រឹត្តិការណ៍បង្ហាញប្រព័ន្ធ 5G នេះរួមមាន សកម្មភាពទទួលយកបទពិសោធន៍ផ្នែកបច្ចេកវិទ្យាថ្មីជាច្រើនដោយការប្រើប្រាស់ទិន្នន័យ 5G របស់ក្រុមហ៊ុន Lao Telecom។ ក្នុងនោះ មានជាអាទិ៍ បច្ចេកវិទ្យា VR, Drone, iFarm Solution, Cyber Security, Cloud Computing, HR Platform និង M-MoneyX ជាដើម។
នៅប្រទេសឡាវ ក្រុមហ៊ុន Lao Telecom មានស្ថានីយផ្សាយរលក 5G ចំនួន 28 នៅពាសពេញទីក្រុងវៀងចន្ទន៍។ Lao Telecom បញ្ជាក់ថា មានគម្រោងពង្រីកប្រព័ន្ធ 5G នៅតាមតំបន់ទេសចរណ៍ធំៗ ក៏ដូចជានៅទូទាំងប្រទេសនេះ នាពេលខាងមុខ៕