ក្រោយពីមានព័ត៌មានស្ដីពីអនុប្រធានក្រុមហ៊ុនត្រូវបានចាប់ខ្លួន ភាគហ៊ុន China Evergrande New Energy Vehicle Group ក៏ដាំក្បាលចុះនៅក្នុងការជួញដូរនាថ្ងៃទី 08 មករានេះ។
បន្ទាប់ពីបើកការជួញដូរសម្រាប់ថ្ងៃទី 08 មករា ភាគហ៊ុន China Evergrande New Energy Vehicle Group (Evergrande NEW) ដែលចុះឈ្មោះនៅផ្សារហ៊ុនហុងកុង បានធ្លាក់ថ្លៃរហូរដល់ 23%។ បច្ចុប្បន្ន ភាគរយនេះបានកាត់បន្ថយគម្លាតចុះមកនៅ 8.4%។
ភាគហ៊ុននេះដាំក្បាលចុះ បន្ទាប់ពី Evergrande NEV បានជូនដំណឹងទៅកាន់ស្ថាប័នគ្រប់គ្រងផ្សារមូលបត្រហុងកុងថា អនុប្រធាន Liu Yongzhuo ត្រូវបានចាប់ខ្លួនដើម្បីស៊ើបអង្កេតលើ «ទង្វើដែលសង្ស័យថា ជាការបំពានច្បាប់»។
គ្រាន់តែក្នុងសប្ដាហ៍ដំបូងរបស់ឆ្នាំនេះ ភាគហ៊ុន Evergrande NEV បានដាំក្បាលចុះ 18.6% ក្រោយពីបានប្រកាសលុបចោលគម្រោងលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនរថយន្ត Dubai NWTN ដែលបច្ចុប្បន្នបានចុះឈ្មោះបញ្ជីនៅផ្សារហ៊ុនអាម៉េរិក។