(សហរដ្ឋអាម៉េរិក) – រ៉ុក្កែត Vulcan Centaur ហោះឡើងពីបន្ទាយកងកម្លាំងអវកាស Cape Canaveral នៅ Florida កាលពីវេលាម៉ោង 13 និង 18 នាទី ថ្ងៃទី 08 មករា 2024 (ពេលវេលានៅកម្ពុជា) នាំយកយានអវកាសពាណិជ្ជកម្ម Peregrine ឆ្ពោះទៅកាន់ឋានព្រះចន្ទ។
យោងតាម CNN វេលាម៉ោងប្រហែល 14 (ម៉ោងនៅភ្នំពេញ) យាន Peregrine បានផ្ដាច់ខ្លួនពីរ៉ុក្កែត និងចាប់ផ្ដើមដំណើរហោះហើរយឺតៗទៅកាន់ផ្ទៃព្រះចន្ទ។ បើសិនគ្រប់យ៉ាងដំណើរការរលូន យានចុះចតអាចទម្លាក់ខ្លួនថ្នមៗលើផ្ទៃព្រះចន្ទនៅថ្ងៃទី 23 កុម្ភៈ 2024។
ក្រុមហ៊ុន Astrobotic Technology នៅ Pittsburgh បានអភិវឌ្ឍយានចុះចត Peregrine ទៅតាមកិច្ចព្រមព្រៀងជាមួយនឹងទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា)។ ណាសាបានចំណាយប្រាក់ 108 លានដុល្លារ ទៅឱ្យ Astrobotic ដើម្បីអភិវឌ្ឍយាន Peregrine និងដឹកឧបករណ៍ពិសោធន៍ផ្នែកវិទ្យាសាស្ត្ររបស់ស្ថាប័ននេះទៅកាន់ផ្ទៃព្រះចន្ទ។ ណាសាគ្រាន់តែជាអតិថិជនមួយប៉ុណ្ណោះក្នុងចំណោមដៃគូសហការរបស់ Astrobotic Technology។
Astrobotic Technology ក៏ដឹកធាតុមនុស្សឱ្យក្រុមហ៊ុនពាណិជ្ជកម្មចំនួនពីរគឺ Elysiym Space និង Celestic ដែលរកស៊ីក្នុងវិស័យបញ្ចុះធាតុក្នុងអវកាស។ ក្រុមហ៊ុន Celestic ផ្ដល់សេវាកម្មដឹកធាតុឡើងទៅកាន់ឋានព្រះចន្ទ ក្នុងតម្លៃចាប់ពីជាង 100,000 ដុល្លារអាម៉េរិក។
ក្នុងបេសកកម្មដែលមានឈ្មោះថា Enterprise Flight រ៉ុក្កែត Vulcan Centaur ដឹកប្រអប់ចំនួន 256 ដែលផ្ទុកធាតុ ក៏ដូចជា AND របស់អតីតប្រធានាធិបតីអាម៉េរិក។ ក្រៅពីនេះ Enterprise Flight ក៏នាំយកធាតុរបស់ Philip Chapman ដែលជាអ្នកត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកអវកាសកាលពីឆ្នាំ 1967 ប៉ុន្តែមិនដែលបានហោះទៅកាន់ទីអវកាស និងបានទទួលមរណភាពកាលពីឆ្នាំ 2021៕