ក្នុងរយៈពេល 12 ខែនៃឆ្នាំ 2023 ការនាំចេញអង្កររបស់កម្ពុជា សម្រេចបានជាង 656 ពាន់តោន ស្មើនឹង តម្លៃ 466 លានដុល្លារអាម៉េរិក។
យោងតាម សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ការនាំចេញអង្ករក្នុងឆ្នាំ 2023 មានកំណើនលើបរិមាណ 3% និងចំនួនទឹកប្រាក់មានកំណើន 13% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2022។
CRF ឱ្យដឹងថា ទីផ្សារនៃការនាំចេញអង្កររបស់កម្ពុជា រួមមាន 61 គោលដៅ ក្នុងនោះមានប្រទេសចិន និងតំបន់ស្វយ័ត (138 លានដុល្លារអាម៉េរិក), 26 ប្រទេសនៅទ្វីបអឺរ៉ុប (191 លានដុល្លារអាម៉េរិក), 7 ប្រទេសជាសមាជិកអាស៊ាន (62 លានដុល្លារ), 26 ប្រទេសនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា (76 លានដុល្លារអាម៉េរិក)។
ប្រភេទអង្ករដែលកម្ពុជាបាននាំចេញ រួមមាន អង្ករក្រអូបគ្រប់ប្រភេទ ស្មើនឹងជាង 82%, អង្ករគ្រាប់វែងជិត 13%, អង្ករសគ្រាប់ខ្លី 0.03%, អង្ករចំហុយជិត 3%, អង្ករសរីរាង្គ 1.62% និងអង្ករដំណើប 0.20%៕