ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ នៃប្រទេសវៀតណាម បានឱ្យដឹងថា ពេញមួយឆ្នាំ 2023 ប្រទេសនេះនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន 4.78 ពាន់លានដុល្លារអាម៉េរិក។
ក្នុងស្ថានភាពលំបាកដោយសារតែគ្រោះធម្មជាតិ បណ្ដាញផ្គត់ផ្គង់ត្រូវដាច់ និងហានិភ័យកើតមានវិបត្តិស្បៀងអាហារនៅលើពិភពលោក វៀតណាមនៅតែបន្តនាំចេញអង្ករបានច្រើនមិនធ្លាប់មានសម្រាប់ឆ្នាំកន្លង។
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ នៃប្រទេសវៀតណាម ក្នុងឆ្នាំ 2023 បរិមាណអង្ករដែលប្រទេសនេះបាននាំចេញគឺ 43.4 លានតោន កើន 1.7% ធៀបនឹងឆ្នាំ 2023។ ប្រាក់ចំណូលដែលបានមកពីការនាំចេញអង្ករនេះ បានឡើងដល់កំណត់ត្រាថ្មី គឺ 4.78 ពាន់លានដុល្លារអាម៉េរិក កើន 38.4% បើធៀបនឹងឆ្នាំ 2022៕