ស្គាល់​ច្បាស់​ពីជំងឺ​ទឹកនោមផ្អែម ដែល​មនុ​ស្ស វ័យ​ធ្វើការ​អាយុ 35+ ត្រូវ​ប្រយ័ត្ន!!

សហព័ន្ធ​ការពារ និង​ប្រឆាំង​នឹងជំងឺ​ទឹកនោមផ្អែម​អន្តរជាតិ​បាន​បង្ហើប​ឱ្យដឹងពី​ស្ថិតិ​អ្នកជំងឺ​ទឹកនោមផ្អែម​ថា នៅ​ឆ្នាំ2014 នៅ​ទូទាំង​ពិភពលោក​មាន​អ្នកជំងឺ​ទឹកនោមផ្អែម 415លាន​នាក់ និង​រៀងរាល់6វិនាទី​នឹងមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ 1នាក់ និង​បាន​ប៉ាន់ប្រមាណ​ថា នៅក្នុង​ឆ្នាំ2050 ចំនួន​អ្នក​កើតជំងឺ​ទឹកនោមផ្អែម​នឹង​កើន​ឡើងដល់​ទៅ642លាន​នាក់ ហើយ​អ្នក​កើត​ជំងឺ​នេះ​មួយផ្នែក​គឺ​​បណ្ដាលមកពី​ទង្វើ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ជាពិសេស​ក្រុមមនុស្ស​ក្នុង​វ័យ​ធ្វើការ អាយុ35ឆ្នាំឡើងទៅ តែ​លោកអ្នក​អាច​កែសម្រួល​ទង្វើ​នានា​របស់ខ្លួន​ ដើម្បី​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​នេះ​បាន។លោក​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​ល្បីល្បាញ​មួយ​បាន​រៀបរាប់​ឱ្យស្ដាប់​ថា ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​ដែល​រាងកាយ​មិនអាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បាន ធ្វើឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​គ្រប់ពេលវេលា។

ជំងឺ​ទឹកនោមផ្អែម​ចែកចេញជា4ប្រភេទ
– ប្រភេទ​ទី 1 ៈ ជួបប្រទះ​នៅលើ​កុមារ និង​មនុ​ស្សវ័យ​ជំទង់ ឃើញ​ច្រើន​នៅលើ​ជនជាតិ​លោកខាងលិច ដោយ​ក្រុម​នេះ​រាងកាយ​ខ្វះ​សារធាតុ​អីុន​ស៊ូ​លីន​ជាប្រចាំ ត្រូវ​ពឹង​លើ​ការចាក់​អីុន​ស៊ូ​លីន​រហូត​មួយជីវិត ហើយ​រាងកាយ​ហាក់ដូចជា​រាង​ស្គម។
– ប្រភេទ​ទី 2 ៈ ជួបប្រទះ​នៅលើ​មនុស្ស​ធំ ជា​រោគ​ទឹកនោមផ្អែម​ដែល​ប្រទះឃើញ​ទូទៅ ដោយ​អ្នកជំងឺ​នៅក្នុង​ប្រទេស​យើង​ភាគច្រើន​ស្ថិតក្នុង​ប្រភេទ​នេះ កើតឡើយ​ដោយសារ​រាងកាយ​ឌឺ​នឹង​សារធាតុ​អីុន​ស៊ូ​លីន ហើយអ្នកជំងឺ​ច្រើនតែ​មានរូបរាងធាត់។
– ប្រភេទ​ទី 3 ៈ រោគ​ទឹកនោមផ្អែម​ដែល​ជួបប្រទះ​ក្នុងអំឡុងពេល​តាំង​គភ៌។ ជា​លទ្ធផល​មកពី​អ័រម៉ូន​របស់​ការតាំង​គភ៌ សភាវ​របស់​រោគ​នេះ​នឹង​ល្អប្រសើរ​ឡើងវិញ​ក្រោយ​ការ​ប្រសូត តែ​ស្ត្រី​ជា​ម្ដាយ​នឹងមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​កើតរោគ​ទឹកនោមផ្អែម​នេះ​ទៀត។
– ប្រភេទ​ទី 4 ៈ បណ្ដាលមកពី​រោគ​ក្រពេញ​គ្មាន​ទ​-បង្ហូរ។ រាងកាយ​ផលិត​ស្ទៀ​រ៉​យ​ដ៍​ច្រើន​ជ្រុល ឬ​ការប្រើប្រាស់​ថ្នាំ​ប្រភេទ​ខ្លះ​ដែលមាន​ស្ទៀ​រ៉​យ​ដ៍ តែ​អាការ​នេះ​នឹង​ជា​បាត់​ទៅវិញ​នៅពេល​បាន​ព្យាបាល ឬ​ឈប់​ប្រើ​ថ្នាំ​ទាំងនោះ។

តើ​ធ្វើ​ម៉េច​ទើប​ដឹងថា រាងកាយ​ចូលដល់​ដំណាក់កាល​ប្រថុយ​ក្នុងការ​កើតរោគ​ទឹកនោមផ្អែម?
សាកល្បង​សង្កេត​មើលថា តើ​ខ្លួនឯង​មាន​អាការ​ទាំងអស់នេះ​ឬទេ? ដូចជា ស្រេកទឹក​ញឹកញាប់ បត់ជើងតូច​ញឹកញាប់ និង​ទឹកមូត្រ​មាន​ចំនួន​ច្រើន ធ្វើឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹកនិង​អំបិល​រ៉ែ បណ្ដាលឱ្យ​ទន់​ល្វើយ​គ្មាន​កម្លាំងនិង​ទម្ងន់​ខ្លួន​ថយចុះ។ អ្នកខ្លះ​ដល់​ថ្នាក់​គាំង​ក្រលៀន និង​ស្លាប់​ទៀតផង។ អ្នក​ខ្លះទៀត​នឹងមាន​ឡើង​កន្ទាលត្រអាក​ដែល​បណ្ដាលមកពី​មេរោគ​ផ្សិត​នៅតាម​សន្លាក់​ដៃជើង មាន​ធ្លាក់ស ភ្នែក​ស្រវាំង និង​ស្ពឹក​នៅលើ​ចុងដៃចុងជើង។

រោគ​ដែល​នឹង​ជ្រៀតជ្រែក​ចូលមក​គួរឱ្យ​កង្វល់
រឿង​ដែល​គួរ​វិតក្ក​កង្វល់ និង​ជា​មូលហេតុ​នៃ​ការបាត់​បង់ជីវិត​រប​ស់​អ្នកជំងឺ​ទឹកនោមផ្អែម​គឺ រោគ​ជ្រៀតជ្រែក​រ៉ាំរ៉ៃ ដែល​ជួបប្រទះ​ញឹកញាប់​គឺ៖
– រោគ​ជ្រៀតជ្រែក​រ៉ាំរ៉ៃ​របស់​ទឹកនោមផ្អែម​ក្នុង​ផ្ទាំង​កញ្ចក់​ប្រសាទ​ភ្នែក ធ្វើឱ្យ​កញ្ចក់​ប្រសាទ​ភ្នែក​ចុះខ្សោយ មាន​ឈាម​ចេញ​នៅក្នុង​កែវភ្នែក ហុច​ផល​ឱ្យ​ភ្នែក​ខ្វាក់ ហើយបើសិន​មានការ​ពិនិត្យ​លម្អិត​ឃើញ​សភាវ​ទឹកនោមផ្អែម នឹង​ជួយ​ការពារ​សភាវ​ខ្វាក់ភ្នែក​បាន។
– រោគ​ជ្រៀតជ្រែក​រ៉ាំរ៉ៃ​របស់​ទឹកនោមផ្អែម​នៅក្នុង​ក្រលៀន ឃើញ​មាន​ប្រូតេអីុន​លាយឡំ​ចេញមក​ជាមួយ​ទឹកមូត្រ បើសិនជា​ទុកចោល​មិន​ព្យាបាល ក្រលៀន​នឹងធ្វើ​ការ​បាន​កាន់តែ​តិច ចុះខ្សោយនិង​កើត​សភាវ​គាំង​ក្រលៀន​នៅ​ទីបំផុត។
– រោគ​ស្ពឹក​សរសៃប្រសាទ អ្នកជំងឺ​នឹង​គ្មាន​អារម្មណ៍​ដឹង​ពី​ការប៉ះពាល់ នៅពេល​កើតការ​ប៉ះទង្គិច​ខាង​រាងកាយ​នឹង​គ្មាន​អារម្មណ៍​ថា​ឈឺចាប់ ធ្វើឱ្យ​កើតមាន​ស្នាមរបួស​បាន​យ៉ាង​ងាយ និង​ស្នាមរបួស​ពិបាក​ព្យាបាល ដោយសារតែ​ការហូរ​វិល​ទៅមក​របស់​ឈាម​មិនល្អ។ នៅលើ​អ្នកខ្លះ ទោះជា​គ្មាន​ស្នាមរបួស តែ​ក៏​រកឃើញ​អាការ​ឈាម​មិន​ហូរ​វិល​ទៅមក​ដែរ ទើប​ធ្វើឱ្យ​អ្នកជំងឺ​ត្រូវ​បាត់បង់​អវយវៈ​អស់​ជាច្រើន។ក្រៅពីនេះ​នៅ​ជួបប្រទះ​អាការ​ស្ពឹក​មួយ​កំណាត់​ខ្លួន និង​ជំងឺ​បេះដូង​ជា​ញឹកញាប់​នៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម​ទៀតផង ដោយ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​កើតរោគ​បេះដូង​នេះ នឹង​គ្មាន​បង្ហាញ​ ឬបញ្ចេញអាការ​ឈឺចាប់​ដាស់តឿន​ឱ្យដឹង​ឡើយ ធ្វើឱ្យ​កើត​អាការ​គាំងបេះដូងទាន់ហន់​នាំឱ្យមាន​គ្រោះថ្នាក់ដល់​ជីវិត​បាន។ក្រុមមនុស្ស​ដែលមាន​ឱកាស​កើតរោគ​ទឹកនោមផ្អែមអ្នក​ដែលមាន​អាយុ35ឆ្នាំ​ឡើង មាន​សភាវ​ធាត់​ដុះ​ក្បាល​ពោះធំ អ្នក​ដែល​មិន​ហាត់ប្រាណ ឬ​មិនសូវ​បានធ្វើ​ចលនា ដែល​បុគ្គលិក​ធ្វើការ​ក្នុង​ការិយាល័យ​ក៏​អាច​រាប់បាន​ថា មាន​សភាវ​ប្រថុយប្រថាន​ដូចគ្នា រួមទាំង​អ្នកជំងឺ​ដែល​ប្រើ​ថ្នាំ​ស្ទៀ​រ៉​យ​ដ៍ អ្នក​ធ្លាប់មាន​ប្រវត្តិ​កើតរោគ​ទឹកនោមផ្អែម ឬ​ជាម​នុស្ស​នៅក្នុង​គ្រួសារ​ដែលមាន​ប្រវត្តិ​កើតរោគ​ទឹកនោមផ្អែមជាដើម។ ទាំងអស់នេះ​គឺជា​ក្រុម​ដែល​ត្រូវតែ​ត្រួតពិនិត្យ​លម្អិតអំពីរោគ​ទឹកនោមផ្អែម។

តើ​ត្រូវ​កែសម្រួល​ទង្វើ​យ៉ាងណា​ទើប​ចៀស​ពីជំងឺទឹកនោមផ្អែម​បាន?
– ហាត់ប្រាណឱ្យ​សាច់ដុំ​ធ្វើ​ចលនា​ជា​បន្តបន្ទាប់​រហូត​​ចេញ​ញើស និង​បេះដូង​លោត​ញាប់ ក្នុង​មួយ​សប្ដាហ៍ឱ្យបាន5ថ្ងៃ។
– ប្រយ័ត្នប្រយែង​លើ​អាហារ​កា​រហូបចុក ជាពិសេស​អាហារ​ប្រភេទ​ម្សៅ និង​ស្ករ ដើម្បី​មិន​ធ្វើឱ្យ​កើត​សភាវ​ធាត់​ដុះ​ក្បាល​ពោះធំ។
– ចុងក្រោយ លោកគ្រូ​ពេទ្យ​សូម​ណែនាំ​ដល់​អ្នក​ដែល​ស្ថិតក្នុង​ក្រុម​ប្រថុយប្រថាន​ទាំងអស់ គួ​េ​ពិនិត្យ​លម្អិតពីរោគទឹកនោមផ្អែម ដែល​អាច​ធ្វើបាន​តាមរ​យៈ3វិធី​នេះ​គឺ ពិនិត្យ​ជាតិ​ស្ករ​មុន​ទទួលទាន​អាហារ​ពេលព្រឹក ដោយ​តម​ពិសា​អាហារ​យ៉ាងតិច8ម៉ោង​មុន​ពិនិត្យ​ឈាម។ ពិនិត្យ​ឈាម​នៅទីណា​ក៏បាន ដោយ​មិនបាច់​ត្រូវ​តម​អាហារ និង​ពិនិត្យ​ជាតិ​ស្ករ​នៅក្នុង​គ្រាប់​ឈាមក្រហមព្រោះ​ការរកឃើញ​សភាវ​រោគ​ទឹកនោមផ្អែម​តាំងពីដំបូងៗ នឹង​អាចធ្វើ​ការព្យាបាល និង​ការពារ​រោគ​ជ្រៀតជ្រែក​បាន​ទាន់ពេលវេលាភ្លាមៗ៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅលើទឹកដីអង្គរអច្ឆរិយៈ ទទួលបានការសាទរ និងការគាំទ្រជាខ្លាំង

នេះបានចំជាព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”  មែន ក្រឡេកទៅជ្រុងណាក៏ឃើញតែស្នាមញញឹមដែរ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគឺពេញដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយគ្រប់សកម្មភាពនៅក្នុងព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២នេះ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប គឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០...

Man United ប៉ះ Spure វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ League Cup

នៅទីបំផុត គេបានរកឃើញសមាសភាពក្រុមខ្លាំង ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយហើយ នៃពានរង្វាន់ League Cup ឬ រដូវកាល...

តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា...

អត្ថបទស្រដៀងគ្នា