តុលាការខណ្ឌភាគខាងជើង Illinois បានតម្រូវឱ្យ Binance បង់ប្រាក់ជួញដូរខុសច្បាប់ 1.35 ពាន់លានដុល្លារអាម៉េរិក រួមនឹងប្រាក់ពិន័យជាច្រើនផ្សេងទៀត ទៅឱ្យអាជ្ញាធរមានសមត្ថកិច្ច។
«តុលាការរកឃើញថា Changpeng Zhao (CZ) និង binance បានរំលោភលើច្បាប់ជួញដូរទំនិញ (CEA) និងគោលការណ៍របស់ CFTC។ បុគ្គល CZ ត្រូវបានផាកពិន័យ 150 លានដុល្លារ។ Binance យល់ព្រមប្រគល់ប្រាក់ដែលជួញដូរខុសច្បាប់ 1.35 ពាន់លានដុល្លារអាម៉េរិក និងបង់ប្រាក់ពិន័យ 1.35 ពាន់លានដុល្លារទៅឱ្យ CFTC» គណៈកម្មការគ្រប់គ្រងការជួញដួរទំនិញអនាគត (CFTC) កាលពីថ្ងៃទី 19 ធ្នូ បានលើកឡើងនៅលើទំព័រ X ដូច្នេះ។
យោងតាម Reuters ការសម្រេចខាងលើ ត្រូវបានតុលាការខណ្ឌភាគខាងជើង Illinois អនុម័ត បញ្ចប់រឿងក្ដីរបស់ CFTC ដែលសំដៅលើក្រុមហ៊ុន Binance ដែលផ្សារជួញដូររូបិយបណ្ណឌីជីថល់គ្រីស្តូធំជាងគេលើពិភពលោក និងស្ថាបនិករបស់ក្រុមហ៊ុននេះ។
មុននោះ កាលពីថ្ងៃទី 27 មីនា 2023 CFTC បានប្ដឹងប្រឆាំងនឹង CZ (ពលរដ្ឋកាណាដាដើមកំណើតចិន) រួមនឹង Binance ក្រោមបទចោទថា បានប្រើល្បិចក្នុងទីផ្សារ ខ្វះការគោរពច្បាប់ ព្រមទាំងគាំទ្រដល់សកម្មភាពលាងលុយ។ ក្នុងលិខិតតវ៉ាកម្រាស់ 74 ទំព័រ CFTC បានចាត់ទុករូបិយបណ្ឌឌីជីថលគ្រីបស្តូ Bitcoin, Ethererum, Binance USD, Tether, Litecoin ថាជាទំនិញ។ CFTC ក៏បានចោទថា Binance គាំទ្រដល់សកម្មភាពភេរវកម្ម និងមើលស្រាលច្បាប់អាម៉េរិកផងដែរ៕