ថ្វីបើត្រូវបានគេស្គាល់ថាជា «ប្រទេសផឹកតែ» ប៉ុន្តែ បច្ចុប្បន្ន ចិន បានឈ្នះ អាម៉េរិក ក្នុងទីផ្សារកាហ្វេដែលមានយីហោ ឬប្រេន ធំជាងគេលើពិភពលោក។
ព័ត៌មានខាងលើនេះ ទើបតែត្រូវបានប្រកាសនៅលើបណ្ដាញព័ត៌មានកាហ្វេ World Coffee Portal នាពេលថ្មីៗនេះ។ ក្រុមហ៊ុនស្រាវជ្រាវនេះបានឱ្យដឹងថា ចំនួនហាងកាហ្វេប្រេន (branded coffee shop) នៅក្នុងទីផ្សារចិន បានកើន 58% ក្នុង 12 ខែកន្លង ពោលគឺ 49,691 ហាង។ ចំណែកហាងកាហ្វេប្រភេទនេះនៅ សហរដ្ឋអាម៉េរិក បច្ចុប្បន្នមានតែ 40,062 ហាង។
ហាងកាហ្វេប្រេនត្រូវបានគេស្គាល់ថា ជាហាងកាហ្វេដែលមានឈ្មោះល្បី និងជាកម្មសិទ្ធិរបស់បណ្ដាក្រុមហ៊ុនធំៗ។ ចំណុចពិសេសរបស់ហាងប្រភេទនេះ គឺការធ្វើជំនួញទៅតាមបណ្ដាញ មានការរចនាគ្រឿងសង្ហារិម បញ្ជីមុខភេសជ្ជៈដូចគ្នា និងតែងតែផ្គត់ផ្គង់ផលិតផលពិសេសប្រចាំប្រេន។
ការកើនឡើងនៃហាងកាហ្វេប្រេននៅប្រទេសចិនកាលពីឆ្នាំកន្លង ត្រូវបានដឹកមុខដោយការពង្រីកទីផ្សារយ៉ាងឆាប់រហ័សនៃរូបមន្តហាងខ្នាតតូច និងផ្ដោតទៅលើការប្រគល់ទំនិញរបស់ Luckin Coffee ដែលពង្រីកបានជាង 5,000 ហាង និង Cotti Coffee ពង្រីកបានជាង 6,000 ហាង ក្នុងឆ្នាំ 2022។
បច្ចុប្បន្ន ប្រេនកាហ្វេដែលធំជាងគេបង្អស់នៅប្រទេសចិន គឺ Luckin Coffee ដោយមាន 13,273 ហាង។ ចំណាត់ថ្នាក់ទីពីរបានទៅលើ Starbucks របស់ អាម៉េរិក ដោយមាន 6,806 ហាង។ ចំណាត់ថ្នាក់ទីបីគឺ Luckin Coffee ដែលមាន 6,061 ហាង៕