HOUND ដែលជារ៉ូបូតជើងបួនរបស់ប្រទេសកូរ៉េខាងត្បូង បង្កើតបានកំណត់ត្រាពិភពលោក Guinness នៅពេលរត់ចម្ងាយ 100 ម៉ែត្រ ដោយប្រើពេលត្រឹមតែ 19.87 វិនាទី ក្នុងល្បឿន 18.13 គីឡូម៉ែត្រ/ម៉ោង។
យោងតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 13 ធ្នូ សុនករ៉ូបូត HOUND ដែលអភីវឌ្ឍដោយវិទ្យាស្ថានពិសោធន៍ផ្នែករចនា និងបញ្ជារ៉ូបូតយន្ត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបកូរ៉េខាងត្បូង (KAIST) រត់ចម្ងាយ 100 ម៉ែត្រ ដោយចំណាយពេលតិចបំផុត បើធៀបនឹងរ៉ូបូតជើងបួនដែលបានបង្កើតកំណត់ត្រានាពេលកន្លង។ HOUND បំបែកកំណតត់ត្រាដោយប្រើពេល 19.87 វិនាទី ដោយរត់ក្នុងល្បឿន 18.13 គីឡូម៉ែត្រក្នុងមួយម៉ោង។
«រាល់ចលនាសុទ្ធតែបានមកពីប្រព័ន្ធបញ្ជាម៉ូទ័រដែលប្រើបច្ចេកវិទ្យា «រៀនបន្ថែម»» នេះគឺជាការបកស្រាយរបស់ Young-Ha Shin ដែលជាអ្នករចនារ៉ូបូត HOUND។
រ៉ូបូតដែលមានទម្ងន់ 45 គីឡូក្រាមនេះ ក៏បានទទួលជោគជ័យក្នុងការដើរឡើងទួលចោត 22 ឌឺក្រេ និងដើរចម្ងាយ 3.2 គីឡូម៉ែត្រ ហើយក៏ឆ្លងផុតឧបសគ្គកម្ពស់ 35 សង់ទីម៉ែត្រ។
ក្រុមការងារខាងលើនឹងបន្តអភិវឌ្ឍរូបរាងរបស់ HOUND ដើម្បីឱ្យវាអាចរត់បានលឿន និងអាចធ្វើចលនាស្មុគស្មាញជាងបច្ចុប្បន្ន៕