គម្រោងផលិតអគ្គិសនីពីកម្លាំងខ្យល់នៅលើដីគោកធំបំផុតរបស់ប្រទេសចិន បានចាប់ផ្ដើមដំណើរការពេញលេញ នៅតំបន់សមុទ្រខ្សាច់ ស្ថិតក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង (អ៊ីនណឺរម៉ុងហ្គោលី – Inner Mongolia)។
យោងតាមក្រុមហ៊ុនអគ្គិសនីនុយក្លេអែរចិន (CGN) គម្រោងផលិតអគ្គិសនីពីកម្លាំងខ្យល់ Hinggan League អានុភាពប្រចាំឆ្នាំលើសពី 10 ពាន់លានគីឡូវ៉ាត់ម៉ោង (kWh) របស់ក្រុមហ៊ុននេះ ត្រូវបានភ្ជាប់ទៅនឹងបណ្ដាញអគ្គិសនីកាលពីថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2023។ នេះគឺជាមួយក្នុងចំណោមស្ថានីយផលិតអគ្គិសនីពីកម្លាំងខ្យល់ និងកម្ដៅព្រះអាទិត្យទ្រង់ទ្រាយធំដំបូងរបស់ប្រទេសចិន នៅក្នុងតំបន់សមុទ្រខ្សាច់។
ដោយប្រើប្រាស់ម៉ូទ័រផលិតអគ្គិសនីពីកម្លាំងខ្យល់ និងមានអានុភាពរួម 3 លានគីឡូវ៉ាត់ អគ្គិសនីដែលផលិតដោយស្ថានីយខាងលើនេះ អាចជួយកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មបានប្រហែល 2.96 លានតោន និងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតប្រហែល 8.02 លានតោន ជារៀងរាល់ឆ្នាំ៕