ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម ក្នុង 10 ខែដំបូងនៃឆ្នាំ 2023 សម្រេចបានជាង 7.1 ពាន់លានដុល្លារអាម៉េរិក ថយចុះច្រើនបើធៀបនឹង 10 ខែដំបូងនៃឆ្នាំ 2022 ប៉ុន្តែត្រូវបានរំពឹងថា នឹងនៅតែកើនឡើងបន្តទៀត ព្រោះវៀតណាមជាដៃគូពាណិជ្ជកម្មធំរបស់កម្ពុជា។
បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីក្នុងពិភពលោក បន្ទាប់ពីចិន និងអាម៉េរិក ហើយក៏ជាដៃគូធំលំដាប់ទីមួយក្នុងតំបន់អាស៊ាន របស់កម្ពុជា។ គិតមកដល់ពេលនេះ វៀតណាមនៅមានគម្រោងវិនិយោគចំនួន 205 គម្រោងដែលនៅមានសុពលភាព នៅកម្ពុជា ដែលមានទុនសរុបចំនួន 2.94 ពាន់លានដុល្លារអាម៉េរិក ឈរលំដាប់ទីមួយនៅអាស៊ាន និងស្ថិតក្នុង Top 5 នៃបណ្ដាប្រទេសដែលវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា យល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកម្ពុជា នៅមានសក្ដានុពលខ្ពស់ និងចន្លោះប្រហោងច្រើន ដែលអាចលើកកម្ពស់បន្ថែមទៀត។ ក្នុង 10 ខែដំបូងនៃឆ្នាំ 2023 ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបាន 7.1 ពាន់លានដុល្លារអាម៉េរិក ថយចុះប្រហែល 22.1% បើធៀបនឹង 10 ខែដំបូងនៃឆ្នាំ 2022 ប៉ុន្តែ ទំហំនេះត្រូវបានរំពឹងថា នឹងនៅតែលើសពី 9 ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលពេញមួយឆ្នាំ 2023៕