11 ខែដំបូងក្នុងឆ្នាំនេះ កម្ពុជា នាំចេញអង្ករបាន 85% បើធៀបនឹងផែនការ 700 ពាន់តោន ដែលបានដាក់ចេញសម្រាប់ឆ្នាំ 2023។
យោងតាម សហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល 11 ខែនៃ 2023 កម្ពុជា នាំចេញអង្ករបានចំនួន 595,630 តោន ដែលស្មើនឹងទឹកប្រាក់ចំនួន 420.81 លានដុល្លារសហរដ្ឋអាមេរិក។ តួលេខនេះស្មើនឹង 85% នៃផែនការ 700 ពាន់តោននៅក្នុងឆ្នាំនេះ។
ទីផ្សារដែលបានទទួលទិញអង្ករកម្ពុជា នៅក្នុង 11 ខែដំបូងនៃឆ្នាំ 2023 រួមមាន ប្រទេសចិន និងតំបន់ស្វយ័ត (198,761 តោន), តំបន់អឺរ៉ុប (240,751 តោន), តំបន់អាស៊ាន (76,514 តោន) និងប្រទេសជាច្រើនផ្សេងទៀតនៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ាជាដើម (79,604 តោន)។
ប្រភេទអង្ករដែល កម្ពុជា បាននាំចេញ រួមមាន អង្ករក្រអូបគ្រប់ប្រភេទ (82.20%), អង្ករសគ្រាប់វែង (13.13%), អង្ករសគ្រាប់ខ្លី (0.02%), អង្ករចំហ៊ុយ (3.04%) និងអង្ករសរីរាង្គ (1.61%)។ នេះបើយោងតាមទិន្នន័យពី អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា៕