ពិតប្រាកដណាស់ថា សម្រាប់នារីៗយើង ភាពស្រស់ស្អាតគឺជារឿងធំ សូម្បីតែក្នុងពេលធ្វើដំណើរក៏ដោយ ខាងក្រោមនេះគឺជារបស់របរចាំបាច់មួយចំនួនដែលអ្នកគួរមានជាប់នឹងខ្លួន ទុកសម្រាប់ថែទាំរូបសម្ផស្សរបស់អ្នកពេលធ្វើដំណើរ នោះអ្នកនឹងដឹងថា ទោះជានៅទីណា កន្លែងណា ឬពេលណាក៏ដោយក៏អ្នកនៅតែស្រស់ស្អាតជានិច្ចដែរ។
– ទឹកបរិសុទ្ធសម្រាប់ទទួលទាន
ការទទួលទានទឹកឱ្យបានញឹកញាប់ ក្រៅពីធ្វើឱ្យរាងកាយរបស់អ្នកស្រស់ថ្លាហើយនោះ នៅធ្វើឱ្យស្បែករបស់អ្នកមើលទៅឃើញល្អស្អាតឡើងទៀតផង តែកុំភ្លេចពិនិត្យរកមើលទីតាំងរបស់បន្ទប់ទឹកនៅក្នុងការធ្វើដំណើរផងណា៎។
– ដបស្រៃ្បយ៍តូចមួយ
សាកល្បងដាក់ទឹកស្អាតចូលទៅ ព្រមជាមួយទឹកអប់ក្រអូបប្រហើរក្លិន ឡាវេនឌើរ៍ 2-3ដំណក់ ហើយទុកសម្រាប់បាញ់ខ្លួនប្រាណ និងកញ្ចឹងកឱ្យនៅតែស្រស់ស្រាយរហូតក្នុងការធ្វើដំណើរ ព្រោះក្លិនក្រអូបនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ធូរស្រាល។
– គ្រីមបំប៉នស្បែកមុខ
ថែមថយនៅលើផ្ទៃមុខ និងម្តុំបរិវេណក្រោមភ្នែករហូតក្នុងការធ្វើដំណើរ ដើម្បីការពារកុំឱ្យស្បែកមុខខ្វះភាពស្រស់ស្រាយ និងសំណើម។
– ក្រណាត់សើមសម្រាប់ជូតដៃ
ដើម្បីទុកជូតដៃឱ្យស្អាតក្នុងករណីដែលអ្នករកកន្លែងលាងដៃមិនបាន។
– ក្រែមលាបមាត់បែបថ្លា
បន្ថែមសំណើមដល់បបូរមាត់ក្នុងគ្រប់សភាពធាតុអាកាសទាំងអស់ ដើម្បីជួយលើកសម្រស់ផ្ទៃមុខរបស់អ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។
– ស្ករគ្រាប់
ដើម្បីធ្វើឱ្យខ្យល់ដង្ហើមរបស់អ្នកក្រអូបស្រស់ថ្លាបានភ្លាមៗ បើអ្នកត្រូវគេងលក់យូរក្នុងអំឡុងពេលធ្វើដំណើរ ពេលភ្ញាក់ឡើង វានឹងជួយធ្វើឱ្យអ្នកជឿជាក់ក្នុងចិត្តបានមួយកម្រិត(ក្នុងករណីដែលអ្នកមិនបានដុសសម្អាតធ្មេញ)។
– ក្រដាសផ្តិតជាតិខ្លាញ់
ដើម្បីកុំឱ្យផ្ទៃមុខរបស់អ្នកមើលទៅឃើញឡើងខ្លាញ់រងើមក្នុងការធ្វើដំណើរ៕