ផ្លូវល្បឿនលឿន Tukun ជួយតភ្ជាប់ទីក្រុងពីរនៅក្នុងតំបន់ស៊ីនជាំង និងកាត់បន្ថយពេលវេលាធ្វើដំណើរពីជាង 6 ម៉ោង មកនៅត្រឹមប្រហែល 3 ម៉ោង។
ផ្លូវល្បឿនលឿនមួយខ្សែដែលរត់ឆ្លងកាត់ Taklamakan ដែលជាសមុទ្រខ្សាច់ធំបំផុតនៅប្រទេសចិន និងស្ថិតក្នុងតំបន់ស្វយ័តស៊ីនជាំង របស់ប្រទេសចិន ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី 01 ធ្នូ 2023។
ផ្លូវល្បឿនលឿន Tukun ដែលតភ្ជាប់ទីក្រុងពីរគឺ Tumushuke និង Kunyu នៅក្នុងតំបន់ស៊ីនជាំង មានប្រវែងសរុប 276 គីឡូម៉ែត្រ។ នេះគឺជាផ្លូវល្បឿនលឿងទីបួនដែលរត់ឆ្លងកាត់ Taklamakan ដែលជាសមុទ្រខ្សាច់ធំជាងគេលំដាប់ទីពីររបស់ពិភពលោក។
នៅពេលដាក់ឱ្យដំណើរការ ផ្លូវល្បឿនលឿនថ្មីនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុង Tumushuke និង Kunyu ពីជាង 6 ម៉ោង ចុះមកនៅត្រឹមប្រហែល 3 ម៉ោង។
«មុននេះ យើងត្រូវធ្វើដំណើរវាងវង់ប្រហែល 600 គីឡូម៉ែត្រ។ ប៉ុន្តែផ្លូវថ្មីនេះ ជួយកាត់បន្ថយចម្ងាយផ្លូវបានប្រហែល 300 គីឡូម៉ែត្រ» អ្នកដំណើរម្នាក់ឈ្មោះ Shi Chengshan ឱ្យដឹងដូច្នេះ។
ស្ពានមួយខ្សែដែលមានឈ្មោះថា Yerqiang ក៏ត្រូវបានសាងសង់ឡើងនៅតាមបណ្ដោយផ្លូវនេះ ដើម្បីជួយការពារសត្វព្រៃ៕