នៅវេលាម៉ោងប្រហែល 8 កន្លះ តម្លៃនៃរូបិយប័ណ្ណឌីជីថលគ្រីស្តូធំបំផុតលើពិភពលោក បានហក់ឡើងជិតដល់ 40,800 ដុល្លារអាម៉េរិក ក្នុងមួយ Bitcoin ដែលនេះគឺជាកម្រិតខ្ពស់បំផុតរាប់ចាប់តាំងពីខែមេសា ឆ្នាំ 2022។
វេលាទៀបភ្លឺថ្ងៃនេះ Bitcoin បានឡើងថ្លៃរហូតដល់ 40,000 ដុល្លារ/Bitcoin។ ប្រហែល 20 នាទីក្រោយមក រូបិយប័ណ្ណឌីជីថល់គ្រីបស្តូនេះក៏បន្តឡើងថ្លៃ 100 ដុល្លារទៀត នៅមុនពេលធ្លាក់ចុះ។ ក៏ប៉ុន្តែ បន្ទាប់មក វាក៏ហក់ឡើងដល់ជាង 40,200 ដុល្លារ។ ប្រហែលម៉ោង 8 កន្លះ Bitcoin បន្តឡើងថ្លៃជិតដល់ 40,800 ដុល្លារអាម៉េរិក និងនៅរសៀលនេះ វាក៏លោតឡើងជិតដល់ 41,700 ដុល្លារ ពោលគឺកើនជិត 1,000 ដុល្លារ បើធៀបនឹងតម្លៃបិទទ្វារកាលពីម្សិលមិញ។
បច្ចុប្បន្ន Bitcoin មានតម្លៃខ្ពស់ជាងទ្វេដង បើធៀបនឹងតម្លៃកាលពីដើមឆ្នាំ។ នេះក៏ជាតម្លៃខ្ពស់បំផុតរាប់ចាប់តាំងពីចុងខែមេសា ឆ្នាំ 2022 ពោលគឺកាលពីជិត 20 ខែមុន។
តម្លៃរបស់រូបិយប័ណ្ណឌីជីថលគ្រីបស្តូដទៃ សុទ្ធតែកើនឡើង។ Ethereum កំពុងត្រូវបានជួញដូរក្នុងតម្លៃជិត 2,210 ដុល្លារ ស្មើនឹង 2%។ រូបិយប័ណ្ណឌីជីថល់គ្រីបស្តូធំៗទាំងដប់របស់ពិភពលោក សុទ្ធតែឡើងថ្លៃ។
មូលហេតុដែលនាំឱ្យ Bitcoin ឡើងថ្លៃ ត្រូវបានគេយល់ថា កើតឡើងដោយសារមតិវិជ្ជមានពីស្ថាប័នគ្រប់គ្រងនានារបស់សហរដ្ឋអាម៉េរិក ទាក់ទិននឹងប្រាក់ឌីជីថល់គ្រីបស្តូ។ ក្រៅពីនេះ ទីផ្សាររូបិយប័ណ្ណប្រភេទនេះដែល «មានវ័យចំណាស់» ជាងមុន ក៏ជាកត្តាដែលជួយឱ្យអ្នកវិនិយោគមានការជឿជាក់៕