តម្លៃមធ្យមភាគស្រូវសើម នៅតាមបណ្ដាស្រុកនៃខេត្តមួយចំនួន ចាប់ពីថ្ងៃទី 29 ខែវិច្ឆិកា 2023 នឹងត្រូវបានទិញក្នុងតម្លៃចាប់ពី 1,250 រៀល/គីឡូក្រាម។
យោងតាម សហព័ន្ធស្រូវអង្ករកម្ពុជា ចាប់ពីថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2023 ស្រូវសើមនឹងត្រូវបានទិញក្នុងតម្លៃមធ្យម ចាប់ពី 1,250 ដល់ 1,375 រៀល/គីឡូក្រាម អាស្រ័យទៅលើប្រភេទស្រូវ។
ស្រូវរំដួល/សុម៉ាលីសើមនៅក្នុងស្រុកបរសេដ្ឋ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានតម្លៃខ្ពស់ជាងគេ ពោលគឺ 1,375 រៀល/គីឡូក្រាម។ ចំណែកស្រូវរំដួល/សុម៉ាលីសើមដែលមានតម្លៃទាបជាងគេ (1,250 រៀល/គីឡូក្រាម) គឺនៅក្នុងស្រុកសំរោង និងស្រុកចុងកាល ខេត្តឧត្ដរមានជ័យ។
ដោយឡែក ស្រូវអូអឹមសើមវិញ មានតម្លៃខ្ពស់បំផុតត្រឹម 1,260 រៀលក្នុងមួយគីឡូក្រាម ខណៈស្រូវស្រងែមានតម្លៃ 1,250 រៀល/គីឡូក្រាម៕