អគ្គនាយកដ្ឋាន​ពន្ធដា​រ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ E-Filing and E-Payment នាពេលខាងមុខឆាប់ៗនេះ

អគ្គនាយកដ្ឋាន​ពន្ធដា​រ គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៃ​ការដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Filing and E-Payment)នៅក្រោយ​ការរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី20 ខែវិច្ឆិកា ខាងមុខ នៅ​សណ្ឋាគារ Sofitel Phnom Penh ដោយមាន​អ្នកចូលរួម​ប្រមាណ1,000នាក់។

លិខិតអញ្ជើញ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2017 បានឱ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី“កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ និង​ការដាក់ឱ្យ​ដំណើរការ​នៃ​ការដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Filing and E-Payment)”។ លិខិត​នោះបាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធដា​រ ចាត់ទុកថា​សិក្ខាសាលា​នេះ​មាន​ទ្រង់ទ្រាយ​ធំ ដោយ​អញ្ជើញ​សហគ្រាស​ចំនួន1,000 មកពី​គ្រប់​វិស័យ និង​គ្រប់​សមាគម​ពាណិជ្ជករ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ចូលរួម។

រហូតមកដល់​ពេលនេះ​គេ​នៅ​មិនទាន់​ទទួលបាន​ការបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​ថា តើ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​កែសម្រួល​ការចុះបញ្ជី​ពន្ធ ពី​ការ​តម្រូវឱ្យ​ម្ចាស់​ក្រុមហ៊ុន​មក​ចុះបញ្ជី​ដោយផ្ទាល់ និង​ត្រូវ​បង្ហាញមុខ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រាប់​ការចុះបញ្ជី ដោយ​ការថតរូប និង​ស្កែ​ន​ម្រាមដៃ ឬ​យ៉ាងណា​នោះទេ បន្ទាប់ពី​មានការ​លើកឡើង​ពី​ផល​លំបាក​មួយចំនួន​នាពេល​កន្លងមក។

កាលពី​ខែតុលា ឆ្នាំ2014 ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកា​សលេខ 1139 ដោយ​បានដាក់​លក្ខខណ្ឌ​តម្រូវ​មួយចំនួន​សម្រាប់​ការចុះបញ្ជី​ពន្ធ ដូច​ជាការ​តម្រូវឱ្យ​ក្រុមហ៊ុន​ទាំងអស់​ដែល

បច្ចុប្បន្ន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ត្រូវតែ​ចុះបញ្ជី​ឡើងវិញ​ឱ្យស្រប​ទៅតាម​ដំណើរការ​ថ្មី។ ក្នុង​ប្រកាស​នោះ​មាន​ចំណុច​មួយ​បាន​តម្រូវឱ្យ​អ្នកទទួលខុសត្រូវ​ម្នាក់​ក្នុង​ក្រុមហ៊ុន​ត្រូវតែ​មក​បង្ហាញមុខ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ឱ្យគេ​ថតរូប និង​ស្កែ​ន​ម្រាមដៃ​ទុក​សម្រាប់​បំពេញ​ការចុះបញ្ជី​ពន្ធដារ។

អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​ខែមករា ឆ្នាំ2015ក៏បាន​ចេញ​សេចក្តីជូនដំណឹង​លេខ 286 ដោយ​បានចែង​លក្ខខណ្ឌ​តម្រូវ ដែល​អះអាងថា បណ្តា​ក្រុមហ៊ុន​នឹងមិន​អាច​ទទួល​ប៉ាតង់​ពន្ធ​ប្រចាំឆ្នាំ​បានទេ ប្រសិនបើ​មិនបាន​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ស្របតាម​ប្រកា​សលេខ1139។ សេចក្តីប្រកាស​នេះ ត្រូវបាន​វិស័យ​ឯកជន​លើកឡើងថា គេ​មិនអាច​ទទួល​ប៉ាតង់​ពន្ធ​បានទេ កាលណា​គ្មាន​ប្រធាន​ក្រុមហ៊ុន​ទៅ​បង្ហាញមុខ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ។ តម្រូវការ​នេះ​ពិតជា​បង្ក​ភាព​ប្រឈម និង​បន្ទុក​ស្មុគស្មាញ​មួយ​សម្រាប់​ក្រុមហ៊ុន​មួយចំនួន ពិសេស​ក្រុមហ៊ុន​អន្តរជាតិ​ដែលមាន​ប្រធាន​នៅក្រៅ​ប្រទេស។

ក្រោយពី​នោះមក នៅ​ខែមេសា ឆ្នាំ2015 អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីណែនាំ​លេខ 2439 ដែល​អនុញ្ញាតឱ្យ​ប្រធាន​ក្រុមហ៊ុន​មាន​ជម្រើស​ធ្វើ​ប្រតិភូកម្ម​ទទួលខុសត្រូវ​ជំនួស​ក្នុងការ​បង្ហាញខ្លួន​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ។ ប្រតិភូកម្ម​នោះ អាច​ត្រូវបានធ្វើ​ចំពោះ​សមាជិក​ភាគហ៊ុន​ណា​ម្នាក់ ឬក៏​តំណាង​នីតិបុគ្គល​ណាមួយ ដែលមាន​ការទទួលស្គាល់​ដោយ​ក្រសួងពាណិជ្ជកម្ម ឬ ស្ថាប័ន​សាធារណៈ​ពាក់ព័ន្ធ​ណា​ផ្សេងទៀត​រួចមកហើយ។

តែ​ទោះជា​យ៉ាងណា​ការណែនាំ​អនុញ្ញាត​ឱ្យមាន​ការធ្វើប្រតិភូកម្ម​នោះ ជា​វិធានការ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ដោយ​ទុកពេល​ពី3ទៅ6ខែ​ទៀត ឱ្យ​ប្រធាន​ក្រុមហ៊ុន​មក​បង្ហាញខ្លួន​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ហើយ​ដរាបណា​ធ្វើ​ដូច្នេះ​រួច ទើប​គេ​ចេញ​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម​ឱ្យទៅ​ក្រុមហ៊ុន។

យោងតាម​សៀវភៅ“ស” របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា EuroCHAM ប្រការ​ច្បាប់​ទាំងឡាយណា​ដែលមាន​លក្ខណៈ​ការិយាធិបតេយ្យ​ពេក និង​ជះឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ការយល់ឃើញ​កម្ពុជា​ថា ជា​គោលដៅ​វិនិយោគ​ល្អ​មួយ​ក្នុង​ពិភពលោក។ ក្នុង​សេណា​រី​យ៉ូ​អាក្រក់​បំផុត ក្រុមហ៊ុន​អន្តរជាតិ​ប្រហែលជា​អាច​យក​ជម្រើស​មិន​ពង្រីក​ធុរកិច្ច​របស់គេ​នៅ​កម្ពុជា កាលណា​គេ​ជឿថា ពួកគេ​នឹងត្រូវ​ប្រឈម​ជាមួយ​ភាព​ត្បិតត្បៀត​កា​រិ​យា-ធិបតេយ្យ​ច្រើនពេក។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកាស​មួយ​កាលពី​ខែតុលា ឆ្នាំ2014 ស្តីពី​ការចុះបញ្ជី​ពន្ធដារ​ដោយមាន​គោលបំណង​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការចុះបញ្ជី​ពន្ធដារ ដើម្បី​គ្រប់គ្រង​ទិន្នន័យ​សហគ្រាស​នីតិបុគ្គល ឬ​ក្រុម​អាជីវកម្ម ឬ​សហគ្រាស​ឯកបុគ្គល ឬ​បុគ្គល​ទាំងឡាយ​ឱ្យបាន​កាន់តែ​ប្រសើរឡើង ពង្រឹង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ​ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ និង​ពង្រឹង​ការគាំទ្រ​ដល់​ការគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស ការធ្វើ​សវនកម្ម និង​ការប្រមូល​បំណុល​ពន្ធ​ឱ្យ​កាន់​តែមាន​តម្លាភាព និង​ប្រសិទ្ធភាព។ នៅក្នុង​ប្រការ5 នៃ​ប្រកាស​នោះ បានចែង​ពី​កាតព្វកិច្ច​នៃ​ការចុះបញ្ជី​ពន្ធដារ ដោយ​កំណត់ថា ការចុះបញ្ជី​ត្រូវធ្វើឡើង​ក្នុង​រយៈពេល 15ថ្ងៃ ក្រោយពី​ចាប់​ផ្តើមធ្វើ​សកម្មភាព​សេដ្ឋកិច្ច ឬ​ក្រោយពី​ពេល​ទទួលបាន​ការចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ឬ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។ ការចុះបញ្ជី​ពន្ធដារ​នោះបាន​តម្រូវឱ្យ​បង់ថ្លៃ 400,000រៀល សម្រាប់​ពន្ធ​ស្វ័យ​ប្រកាស ហើយ 20,000រៀល​សម្រាប់​របប​ម៉ៅការ។

ក្រោយពី​ការសម្រេច​តាមរយៈ​ប្រកាស​ជា​បន្តបន្ទាប់ និង​ការប្រកាន់យក​ការប្រមូល​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ឬ​របប​ពិត​វិញ មាន​សហគ្រាស​ខ្លះ​ធ្លាប់បាន​ត្អូញត្អែរ​ពី​ការបិទទ្វារ​អាជីវកម្ម។ នេះ​បើ

តាម​ការអះអាង​របស់ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

នៅក្នុង​ពិធី​ប្រគល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន 43ដើម្បី​ក្លាយជា​ភ្នាក់ងារ​សេវាកម្ម​ជា​លើកដំបូង​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2016 ឯកឧត្តម គង់ វិបុល បាន​លើកឡើងថា ក្រុមហ៊ុន​រកស៊ី​មិនតិចជាង80%ទេ ដែល​ដាក់​លិខិត​ប្រកាស​ខាត​មក​ពន្ធដារ តែ​ថ្នាក់ដឹកនាំ​ពន្ធដារ​មិន​ជឿ​លើ​លិខិត​ប្រកាស​ខាត​ទាំង​នោះទេ។

សូម​រំឭក​ផងដែរ​ថា កាលពីដើមឆ្នាំ2016 រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ប្រកាន់​ជំហរ​របស់ខ្លួន​ក្នុង​ប្រមូល​ពន្ធ​តាម​ផល​របប​ពិត ដោយ​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការប្រមូល​ពន្ធ​តាម​របប​ម៉ៅ​ការដែល​ធ្លាប់​ប្រកាន់យក​ជា​យូរ​មកហើយ​ទៅលើ​ប្រភេទ​អាជីវកម្ម​ខ្នាតតូច ឬ​អាជីវកម្ម​ខ្នាត​ធំ តែ​គ្មាន​ប្រព័ន្ធ​គណនា​ហិរញ្ញវត្ថុ​ត្រឹមត្រូវ៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

Man United ប៉ះ Spure វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ League Cup

នៅទីបំផុត គេបានរកឃើញសមាសភាពក្រុមខ្លាំង ដែលនឹងត្រូវធ្វើការប្រកួតគ្នានៅវគ្គ ៨ក្រុមចុងក្រោយហើយ នៃពានរង្វាន់ League Cup ឬ រដូវកាល...

តើកត្តាអ្វីខ្លះដែលជំរុញឱ្យមនុស្សត្រូវតែជ្រើសរើសជំនាញណាមួយសម្រាប់អាជីពការងារ?

មនុស្សគ្រប់រូប មិនថា ចាស់ ក្មេង ប្រុស ស្រី ឬកើតនៅលើទ្វីបណាមួយនោះទេ គឺសុទ្ធតែមានតម្រូវការផ្សេងៗគ្នាជាចាំបាច់។ ពួកគេត្រូវការចំណីអាហារឆ្ងាញ់ពិសា...

វឌ្ឍនភាព ៖ គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត១០០ភាគរយហើយ

កំពត ៖ វឌ្ឍនភាពការរងារនៃគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពីផ្លូវបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣...

ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ» ជំហានទី២ នឹងបញ្ចប់មុនបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ស្ពានអាកាសក្បាលថ្នល់ «មរតកតេជោ»ដែលប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ...

អត្ថបទស្រដៀងគ្នា