ពិតជាមិនយឺតពេលទេ អ្នកនឹងទទួលបានសម្រស់ស្រស់ស្អាតក្មេងជាងវ័យជាក់ជាមិនខាន ថ្ងៃនេះ ឡារ៉ែនបានពាំនាំនូវបទពិសោធថ្មីមួយក្នុងការបំបាត់ស្នាមជ្រួញនៅលើស្បែកមុខ ដោយមិនចាំបាច់វះកាត់ ឬបាញ់ឡាស៊ែរឡើយ គឺមានប្រសិទ្ធភាពអាចព្យាបាលស្បែកមុខឱ្យត្រឡប់មករកភាពតឹងណែនដូចមុន ហើយក្មេងជាងវ័យ10ឆ្នាំផងដែរ។
វិធីនេះ គឺជាការណែនាំតាមបែបធម្មជាតិសុទ្ធសាធ និងទទួលបានការពេញនិយមប្រើប្រាស់វិធីនេះខ្លាំងណាស់នៅក្នុងប្រទេសចិន ជប៉ុន និងកូរ៉េតាំងពីសម័យបុរាណកាលមកម៉្លេះ ចង់ដឹងថាមានប្រសិទ្ធភាពយ៉ាងណានោះ សូមអានអត្ថបទខាងក្រោមនេះដូចតទៅ។
របស់ដែលចាំបាច់ក្នុងការធ្វើ
– គ្រាប់បូយកាក មួយក្ដាប់ដៃ
– ទឹក 1 កែវ
វិធីធ្វើ
ដាំទឹកនៅក្នុងឆ្នាំងតូចមួយឱ្យពុះ រួចដាក់គ្រាប់បូយកាកត្រាំនៅក្នុងទឹកក្ដៅ បន្ទាប់មកទៀតទុកឱ្យត្រជាក់ ហើយស្រង់កាកចេញ។ ជារៀងរាល់ពេលព្រឹក បន្ទាប់ពីក្រោកពីដំណេក អ្នកត្រូវយកទឹកបូយកាកមកលាងមុខជារៀងរាល់ព្រឹក ឬពេលល្ងាចម្ដងទៀតក៏បាន ដើម្បីកម្ចាត់ជាតិខ្លាញ់លើស្បែកមុខ ហើយជួយបំបាត់ស្នាមជ្រួញនៅលើស្បែកមុខ ដែលជាការសន្សំសំចៃថវិកាបានមួយចំណែកទៀតផងដែរ៕