ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ទើបតែបានចេញសារាចរមួយដែលណែនាំឱ្យបញ្ឈប់សកម្មភាពជំនួញទាក់ទងនឹងការនាំចូល នាំចេញឈើមូល និងឈើបន្ទះបណ្ដោះអាសន្ន ពីព្រៃធម្មជាតិរបស់កម្ពុជា និងឡាវ។
យោងតាមសារាចរណែនាំនេះ ចាប់ពីថ្ងៃទី 01 មករា 2024 វៀតណាម នឹងបញ្ឈប់សកម្មភាពនាំចូលបណ្ដោះអាសន្នពីឡាវ និងកម្ពុជា ដែលធ្វើឡើងក្នុងបំណងនាំចេញទៅកាន់ប្រទេសទីបី ចំពោះឈើមូល និងឈប់បន្ទះពីព្រៃធម្មជាតិ ដែលស្ថិតក្នុងក្រុម HS 44.03 និង 44.07 ទៅតាមមុខទំនិញនាំចេញ នាំចូល ដែលវៀតណាមបានកំណត់ អមនឹងសារាចរលេខ 31/2022 របស់ក្រសួងហិរញ្ញវត្ថុ។
សារាចរនេះត្រូវអនុវត្តចំពោះអ្នកជំនួញដែលធ្វើសកម្មភាពនាំចូល នាំចេញឈើមូល និងឈើបន្ទះបណ្ដោះអាសន្ន ដែលទិញពីព្រៃធម្មជាតិរបស់កម្ពុជា និងឡាវ រួមនឹងបុគ្គល ឬស្ថាប័នទាំងឡាយដែលពាក់ព័ន្ធនឹងសកម្មភាពនាំចូល នាំចេញបណ្ដោះអាសន្ន ចំពោះឈើមូល និងឈើបន្ទះ ពីព្រៃធម្មជាតិរបស់កម្ពុជា និងឡាវ។
សារាចរណែនាំនេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2027 ដោយគិតចាប់ពីថ្ងៃទី 01 មករា ឆ្នាំ 2024៕