គិតចាប់ពីដើមឆ្នាំ 2023 រហូតដល់ដំណាច់ខែកញ្ញា 2023 ប្រទេសចំនួនបួន ដែលរួមមានកម្ពុជា និងបណ្ដាប្រទេសជិតខាងកម្ពុជា ភាគច្រើនបានទទួលភ្ញៀវបរទេសច្រើនជាងបើធៀបនឹង 9 ខែដំបូងនៃឆ្នាំ 2022។
ឡាវ
យោងតាមក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ក្នុង 9 ខែដំបូងនៃឆ្នាំ 2023 ប្រទេសនេះទទួលភ្ញៀវបរទេសបានជិត 2.5 លាននាក់។ តាមគម្រោង រហូតដល់ចុងឆ្នាំនេះ ឡាវនឹងទទួលបានទេសចរបរទេសពី 2.9 ដល់ 3.3 លាននាក់។
កម្ពុជា
យោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ ចេញផ្សាយសម្រាប់ខែកញ្ញា ឆ្នាំ 2023 គិតចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ 2023 ចំនួនភ្ញៀវទេសចរណ៍បរទេសមកទស្សនា កម្ពុជា មានជាង 3.9 លាននាក់ ដែលតួលេខនេះ កើនឡើងប្រហែល 200% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ 2022។
ក៏ប៉ុន្តែ បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 ភ្ញៀវបរទេសមកកាន់ប្រទេសវៀតណាម ក្នុង 9 ខែដំបូងនៃឆ្នាំ 2023 នេះ សម្រេចបានត្រឹមតែ 69% ប៉ុណ្ណោះ។
វៀតណាម
របាយការណ៍សេដ្ឋកិច្ចសង្គមដែលអគ្គនាយកដ្ឋានស្ថិតិវៀតណាម បានចុះផ្សាយកាលពីចុងខែកញ្ញា បង្ហាញថា ក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំនេះ វៀតណាម បានទទួលទេសចរបរទេសជិត 8.9 លាននាក់ ច្រើនជាងឆ្ងាយបើធៀបនឹងគោលដៅ 8 លាននាក់សម្រាប់មួយឆ្នាំ 2023។
ថៃ
កាលពីថ្ងៃទី 19 កញ្ញា 2023 ក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងថា រាប់ចាប់ពីដើមឆ្នាំ 2023 រហូតដល់ថ្ងៃទី 17 កញ្ញា 2023 ភ្ញៀវបរទេសមកកាន់ប្រទេសនេះមានចំនួន 19 លាននាក់ រកចំណូលបាន 22.26 ពាន់លានដុល្លារអាម៉េរិក (795 ពាន់លានបាត)។