កាលពីព្រឹកថ្ងៃទី 07 វិច្ឆិកា ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធីបតី ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យដំណើរការសាកល្បងមុខងារបំពេញបែបបទគយមុនពេលទំនិញមកដល់តាមផ្លូវសមុទ្រ ដែលប្រារព្ធឡើងក្រោមអធីបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) រួមនឹងវត្តមាន លោក Till Ahnert ប្រធានគម្រោង DGMT នៃ Arise Plus Cambodia ក៏ដូចជាមន្ត្រី និងបុគ្គលិកពាក់ព័ន្ធ។
សិក្ខាសាលានេះធ្វើឡើងដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ក្នុងបំណងកាត់បន្ថយពេលវេលានៃការបញ្ចេញទំនិញ និងដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត។
អ.គ.រ សហការជាមួយនឹង GIZ/Arise+ Cambodia បាននិងកំពុងរៀបចំនីតិវិធី និងមុខងារប្រព័ន្ធសម្រាប់អនុវត្តការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing) ហើយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនាពេលដ៏ខ្លីខាងមុខនេះ។