កាលពីថ្ងៃទី 6 វិច្ឆិកា ប្រធានការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី Moeldoko បានឱ្យដឹងថា VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម នឹងដាក់ទុនវិនិយោគ 1.2 ពាន់លានដុល្លារអាម៉េរិក នៅប្រទេសឥណ្ឌូណេស៊ី។
លោក Moeldoko បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ក្រុមហ៊ុនរថយន្តវៀតណាមនឹងវិនិយោគ 1.2 ពាន់លានដុល្លារអាម៉េរិក ហើយនឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសឥណ្ឌូណេស៊ី ក្នុងពេលឆាប់ៗខាងមុខ»។
យោងតាមលោក Moeldoko ក្រុមហ៊ុន VinFast គឺជាមួយក្នុងចំណោមអ្នកផលិតរថយន្តអគ្គិសនីធំៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការវិនិយោគរបស់ VinFast នៅឥណ្ឌូណេស៊ី នឹងរួចចំណែកជួយបង្កបង្កើតបណ្ដាញ EV នៅប្រទេសនេះ។
កាលពីថ្ងៃទី 31 តុលា អគ្គលេខាធិការនៃសមាគមអ្នកផលិតរថយន្តឥណ្ឌូណេស៊ី (Gaikindo) លោក Kukuh Kumara បានឱ្យដឹងថា បច្ចុប្បន្ន VinFast កំពុងស្ថិតក្នុងដំណាក់កាលបង្ហើយការងារនានាជាមួយនឹងភាគីរដ្ឋាភិបាលឥណ្ឌូណេស៊ី មុនពេលឈានជើងចូលប្រឡូកក្នុងទីផ្សាររថយន្តនៅប្រទេសនេះជាផ្លូវការ៕