វិធី​ការពារ និង​ទប់ទល់​អាការ Jet Lagពេលធ្វើ​ដំណើរ

ការធ្វើដំណើរ​ទេសចរ​ណ៍​ទៅ​ក្រៅប្រទេស ជាពិសេស បណ្តា​ប្រទេស​នៅក្នុង​ហ្សូ​ន​អឺរ៉ុប ឬ​អាមេរិក​គឺជា​រឿង​មួយ​ដ៏​គួរឱ្យ​រំភើប​ញាប់​ញ័រ​ជានិច្ច ព្រោះ​វា​ធ្វើឱ្យ​យើង​បានឃើញ​នូវ​វប្បធម៌ថ្មីៗ ស្ថានភាព​ធាតុអាកាស​ដែល​មិន​ធ្លាប់​ជួប រួមទាំង​ទីកន្លែង​ទេសចរណ៍ថ្មីៗ​ទៀតផង តែមាន​អ្នកទេសចរ​មិនតិច​ទេ ដែល​ចូលចិត្ត​ធ្វើ​ទេសចរណ៍ តែ​មិន​ចូលចិត្ត​ការធ្វើដំណើរ… នោះ​ក៏​ព្រោះតែ​ការ​ជិះ​យន្តហោះ​យូរពេក ទៅ​ជ្រុង​មួយទៀត​នៃ​ផែនដី​ធ្វើឱ្យ​កើត​អាការ Jet Lag ឬ​អាការ​នឿយ​ល្វើយ ដោយសារតែ​សម្រប​ខ្លួន​មិនទាន់​ជាមួយនឹង​ហ្សូ​​ពេលវេលា​ថ្មី​ហ្នឹងឯង តែ​ថ្ងៃនេះ ឡា​រ៉ែ​ន មាន​វិធី5យ៉ាង​ក្នុង​ការការពារ និង​ទប់ទល់​អាការ Jet Lag នេះ​មក​ជម្រាបជូន តើ​មាន​អ្វី​នោះ សូម​តាមដាន​ជា​បន្ត៖

1- ហាត់ប្រាណ​ជា​ទម្លាប់​ប្រចាំថ្ងៃ
ការហាត់​ប្រាណ​ហុច​ផល​ល្អ​ទាំង​ខាង​រាងកាយនិង​ផ្លូវចិត្ត រួមទាំង​ការធ្វើដំណើរ​ដោយ​យន្តហោះ​ក្នុង​ចម្ងាយ​ផ្លូវ​ដែលឆ្ងាយៗ​ទៀតផង រឹតតែ​លោកអ្នក​បាន​ហាត់ប្រាណ​ជាប់​ជាប្រចាំ​ផង​នោះ នឹង​រឹតតែ​ជួយ​ឱ្យ​រាងកាយ​បញ្ចេញ​សារធាតុ អេ​ន​ដូ​ហ្វ៊ី​ន ឬ​សារធាតុ​នៃ​សេចក្តីសុខ​ចេញមក​ទៀតផង តែ​អ្វីដែល​សំខាន់​នោះ​គឺ ភាព​រឹងប៉ឹង​របស់​រា​ង​កាយ​នឹង​ជួយ​ឱ្យ​លោកអ្នក​អាច​ទប់ទល់​បាន និង​អាច​សម្រប​​ខ្លួន​ឱ្យចូល​ចុះ​ជាមួយ​ស្ថានភាព​ធាតុអាកាស​ថ្មី ឬ​ហ្សូ​ន​ពេលវេលា​ថ្មី​បាន​យ៉ាង​ល្អ។ អាច​និយាយបានថា ការហាត់​ប្រាណ​មាន​ផល​ល្អជា​និច្ច ដូច្នេះ​ចូរ​កុំ​ខ្ជិល និង​ចាប់ផ្តើម​ពី​ឥឡូវនេះ​ទៅ។

2- ព្យាយាម​សម្របសម្រួល​ខ្លួន​ឱ្យចូល
​ជាមួយនឹង​ហ្សូ​ន​ពេលវេលា​ថ្មីនៅពេល​លោកអ្នក​បានដឹង​ពី​ទិសដៅ​ដែល​ត្រូវ​ទៅនោះ​ច្បាស់លាស់​ហើយ មុននឹង​ចេញដំណើរ​ប្រមាណ​ជា2-3ថ្ងៃ ចូរសាក​​ល្បង​​ផ្លាស់ប្តូរតារាង​ជីវិតឱ្យចូល​ជាមួយនឹង​ហ្សូ​ន​ពេលវេលា​ថ្មី ដែលនៅក្នុងប្រទេសនីមួយៗអាច​នឹងមាន​ពេលវេលា​លឿន​ជាង ឬ​យឺត​ជាង​ប្រទេស​យើង​ជាច្រើន​ម៉ោង ដោយ​ប្រកាន់​យកតាម​ហ្សូ​ន​ម៉ោង​ពេល​ថ្មី និង​អាច​សម្រប​ខ្លួន​តាមសន្សឹមៗ ឬ​បើសិនជា​ពេល​ចូល​គេង​របស់​ហ្សូ​ន​ពេលវេលា​ថ្មី​អាច​នឹង​ធ្វើឱ្យ​លោកអ្នក​គេង​មិន​លក់ ក៏​កុំទៅ​មាន​អារម្មណ៍​តានតឹង​អី ព្រោះ​រឹតតែ​មាន​អារម្មណ៍​តានតឹង​ធុញថប់ នឹង​រឹត​តែមាន​កង្វល់ សរុបសេចក្តី​ថាត្រូវព្យាយាមសម្របខ្លួន​ឱ្យបាន​ខ្លាំង​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។

3- កុំ​អង្គុយ ឬ​គេងស្ងៀមៗនៅក្នុង​យន្តហោះ
ការ​អង្គុយ ឬ​គេងស្ងៀមៗនៅក្នុង​យន្តហោះ​អាចធ្វើឱ្យ​កើត​ភាព​នឿយ​ល្វើយ​បាន ដូច្នេះ​គួរ​យឺត​សរសៃ​សរ​សូង​បន្តិចបន្តួច​ដូចជា កម្រើក​ដៃ​កម្រើក​ជើង ពត់​ខ្លួន ឬ​ពឹង​ក​ទៅក្រោយ ឥរិយាបថ​ទាំងអស់នេះ​នឹង​ជួយ​ឱ្យ​លោកអ្នក​ក្លៀវក្លា​ស្វាហាប់​ខ្លាំង​ឡើង និង​អ្វីដែល​សំខាន់​នោះ គួរ​សេ​រេ​នាឡិកា​ឱ្យ​ត្រូវ​ជាមួយនឹង​ម៉ោង​ពេល​របស់​ប្រទេស​គោលដៅ​រួចជាស្រេច ដើម្បី​ត្រៀមខ្លួន​ទុកជាមុន។

4- មិនគួរ​ទទួលទាន​ស្រា​ខណៈពេល
ជិះ​យន្តហោះការទទួល​ទាន​ស្រា ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​ខណៈ​ជិះ ឬ​មុន​ឡើង​យន្តហោះ​នោះ នឹងធ្វើ​ឱ្យ​រាងកាយ​របស់លោក​អ្នក​ត្រូវ​ទប់ទល់​យ៉ាងខ្លាំង​ជាមួយ​ការចាត់ការ​ផលប៉ះពាល់​ដែល​នឹង​កើតឡើង ព្រោះ​ជាតិ​អាល់កុល​នឹង​បឺត​យកជាតិ​ទឹក​នៅក្នុង​រាងកាយ​​ធ្វើឱ្យមាន​អារម្មណ៍​ថា​ស្ងួត​ក និង​អាច​កើត​អាការ​វិលមុខ​បាន។ ក្រៅពី​ត្រូវ​តម​ទទួលទាន​ស្រា ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុលគ្រប់​ប្រភេទ​ហើយ​នោះ លោកអ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន ដើម្បី​កាត់បន្ថយ​សម្ពាធ​របស់​ធាតុអាកាស និង​បង្កើន​ភាព
ស្រស់ថ្លា​ដល់​រាងកាយ​ផង។

5- ខ្យល់អាកាស​បរិសុទ្ធ​ក៏​អាចជួយ​បានដែរ
នៅពេលទៅដល់​គោលដៅ​ហើយ លោកអ្នក​គួរ​ប្រតិបត្តិ​ខ្លួន​តាម​ពេល​ម៉ោង​របស់​ទីនោះ ទាំង​ការហូបចុក និង​ការ​គេង ដើម្បី​ឱ្យ​ងាយស្រួល​ដល់​ការ​សម្រប​ខ្លួន ហើយ​លោកអ្នក​គួរតែ​ចេញទៅ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ខាងក្រៅ រួមទាំង​ចេញទៅ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ពី​ធម្មជាតិ​ផងដើម្បី​ធ្វើឱ្យ​លោកអ្នក​បាន​ស្រស់ស្រាយ​ស្វាហាប់​ឡើង ត្រៀម​ជាស្រេច​ក្នុងការ​រស់នៅ​តាម​ប្រក្រតី​ដូច​អ្នក​ម្ចាស់​ស្រុក​អី​ុ​ចឹ​ង​ដែរ។

ទោះជា​មិនអាច​កែ​អាការ Jet Lag បាន​មួយរយ​ភាគរយ​ក៏ពិតមែន តែ​យើង​ជឿថា​ចំណុចណែនាំ​ខាងលើ​អាចធ្វើឱ្យ​អាការ Jet Lag ធូរស្រាលបាន​ខ្លះ​យ៉ាងពិត​ប្រាកដ យ៉ាងណាៗការធ្វើដំណើរ​លើក​ក្រោយ សាកល្បង​យកទៅ​កែច្នៃ​ប្រើ​ឱ្យ​ត្រូវ​នឹង​ខ្លួនឯង​ល​មើល ដើម្បីឱ្យ​ទៅដល់​គោលដៅ​យ៉ាង​ស្រស់ស្រាយ​រីករាយ ត្រៀម​សំរុក​រឿង​ដើរលេង​កម្សាន្ត​បែប​មិនបាច់​កង្វល់​ពី​រឿង​អ្វី​ទាំងអស់៕

Leave a Comment