ការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នឹងត្រូវបានលើកលែងថ្លៃភាស៊ី ទៅតាមបទបញ្ជារបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានដាក់ចេញកាលពីថ្ងៃទី 03 តុលា 2023។
នេះបើតាមសេចក្ដីណែនាំស្ដីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះអ្នកលក់ដូរតាមកញ្ច្រែង និងអ្នកលក់ចល័ត របស់ រដ្ឋបាលរាជធានីភ្នំពេញ ចុះផ្សាយនាព្រឹកថ្ងៃទី 31 តុលា 2023។