ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុនឧស្សាហកម្មធំៗនៅប្រទេសចិន ក្នុងខែកញ្ញាបានកើនឡើងជិត 12% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំកន្លង។ នេះបើតាមរបាយការណ៍ដែលបានចុះផ្សាយនាថ្ងៃនេះ។
តម្រូវការកើនឡើងវិញ រួមនឹងបណ្ដាវិធានការគាំទ្ររបស់រដ្ឋាភិបាល មានដូចជា ការបញ្ចុះអត្រាការប្រាក់ និងអត្រាពន្ធជាដើម បានរួមចំណែកជំរុញវិស័យផលិតកម្មរបស់ប្រទេសចិន ឱ្យឆ្លងផុតដំណាក់កាលលំបាកជាបណ្ដើរៗ។ ប្រាក់ចំណេញរបស់សហគ្រាសនានាក៏បានប្រសើរឡើង ហើយមានសហគ្រាសជាច្រើនរកបានប្រាក់ចំណេញពីរខែជាប់ៗគ្នា។
ទិន្នន័យនានាដែលត្រូវបានប្រកាសនាព្រឹកថ្ងៃទី 27 តុលា បង្ហាញថា ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុនឧស្សាហកម្មធំៗនៅប្រទេសចិន ក្នុងខែកញ្ញាបានកើនឡើងជិត 11.9% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2023។
ការកើនឡើងនៃប្រាក់ចំណេញក៏សមស្របនឹងការកើនឡើងនាពេលថ្មីៗនេះរបស់សន្ទស្សន៍វាស់វែងអតិផរណាក្នុងការផលិត និងកម្រិតនៃសកម្មភាព។ ប្រការនេះបង្ហាញថា វិស័យឧស្សាហកម្មនៅប្រទេសចិនទំនងជាបានឆ្លងផុតដំណាក់កាលលំបាកបំផុតរួចហើយ។
ចំណែកក្រុមអ្នកជំនាញក៏បានរំពឹងថា បើទោះដំណើរការងើបឡើងវិញអាចនៅមានឧបសគ្គច្រើន ប៉ុន្តែវិស័យឧស្សាហកម្មចិននៅតែអាចបោះជំហានទៅរកការរីកចម្រើនជាបន្តបន្ទាប់។ កត្តាជំរុញជាវិជ្ជមាននេះត្រូវបានព្យាករថា អាចអូសបន្លាយរហូតដល់ត្រីមាសទីបួននៃឆ្នាំ 2023 និងដើមឆ្នាំ 2024 គ្រាដែលវិធានការជំរុញកំណើនសេដ្ឋកិច្ចថ្មីៗត្រូវបានអនុវត្តជាបន្តបន្ទាប់៕