(វៀតណាម) – កាលពីថ្ងៃទី 25 តុលា ភេសជ្ជៈទឹកផ្កាដូងស្រស់ចំនួន 20,000 ដប ដែលជាផលិតផលពិសេសរបស់ខេត្តត្រាវិញ (ព្រះត្រពាំង) ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ទឹកផ្កាដូងស្រស់គឺជាមួយក្នុងចំណោមផលិតផលចំនួន 19 មុខ ដែលស្ថិតក្នុងក្រុមផលិតផលដែលជាប់ចំណាប់ថ្នាក់ OCOP ផ្កាយ 5 ដែលវៀតណាម ទទួលស្គាល់ក្នុងឆ្នាំ 2023។
តាមផែនការ ក្រោយពីទទួលបានជោគជ័យក្នុងការលក់ដំបូង ជាមធ្យមក្នុងមួយខែ ភេសជ្ជៈទឹកផ្កាដូងស្រស់ពី 20,000 ដល់ 40,000 ដប នឹងត្រូវបាននាំចេញពីកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ក្នុងចំណោមផលិតផលចំនួន 19 មុខ ដែលស្ថិតក្នុងក្រុមផលិតផលផ្កាយ 5 ដែលទទួលស្គាល់ដោយ OCOP ក្នុងឆ្នាំ 2023 ខេត្តព្រះត្រពាំង នៅដែនដីកម្ពុជាក្រោម (វៀតណាម) រួមចំណែករហូតដល់ 3 មុខ ហើយ 3 មុខនេះ ក៏សុទ្ធតែជាផលិតផលដែលធ្វើពីដូង រួមមាន ភេសជ្ជៈធ្វើពីទឹកផ្កាដូងស្រស់ ស្ករផ្កាដូង របស់ក្រុមហ៊ុន SOKFARM CO., LTD ដែលជាកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរក្រោម អ្នកស្រី ថាច់ ធីចន្ធី និងក្រមួនដួងរបស់ក្រុមហ៊ុន VICOSAP។