ផលិតកម្មជ្រូកឆ្នាំ 2024 របស់ប្រទេសចិន ត្រូវបានព្យាករថា នឹងថយចុះ 1% បើធៀបនឹងឆ្នាំ 2022 ដោយចុះមកនៅត្រឹម 695 លានក្បាល ព្រោះតែបរិមាណជ្រូកញីក្នុងឆ្នាំ 2023 នៅសល់តិច។
ឆ្នាំ 2023 តម្លៃជ្រូកធ្លាក់ចុះទាបបានបង្កការខាតបង់ច្រើនដល់វិស័យចិញ្ចឹមសត្វ។ តាំងពីដើមឆ្នាំ 2023 ក្រុមហ៊ុននានាបានកាត់បន្ថយផលិតកម្ម ដោយសារតែកម្លាំងទិញនៅខ្សោយ និងជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានធ្វើឱ្យការលក់មានការថយចុះខ្លាំង នាំឱ្យគេត្រូវឆាប់សម្លាប់ជ្រូក ជាងធម្មតា គ្រាដែលមិនទាន់គ្រប់គីឡូតាមស្ដង់ដា ខណៈដែលស្ថានការណ៍ជំងឺជ្រូកអាចនឹងអូសបន្លាយដល់ឆ្នាំក្រោយ។
ការនាំចូលជ្រូករស់ក្នុងឆ្នាំ 2024 ត្រូវបានព្យាករថា នឹងកើនពី 5,000 ដល់ 6,000 ក្បាល ប៉ុន្តែនេះនៅតែជាតួលេខទាបនៅឡើយ បើធៀបនឹងប៉ុន្មានឆ្នាំកន្លងដែលនាំចូលភាគច្រើនពីសហរដ្ឋអាម៉េរិក បារាំង និងដាណឺម៉ាក។
ចំណែកការនាំចេញជ្រូករស់ក្នុងឆ្នាំ 2024 ត្រូវបានព្យាករថា នឹងកើន 1.2 លានក្បាល ស្មើនឹង 4% បើធៀបនឹងការប៉ានស្មានសម្រាប់ឆ្នាំ 2023 ក្នុងនោះ ទីផ្សារនាំចេញធំជាងគេគឺ ហុងកុង និងម៉ាកាវ។
ផលិតកម្មសាច់ជ្រូកក្នុងឆ្នាំ 2024 ត្រូវបានព្យាករថា នឹងថយចុះ 1% មកនៅត្រឹម 58.15 លានតោន និងការនាំចូលសាច់ជ្រូកក្នុងឆ្នាំ 2024 ក៏ត្រូវគេរំពឹងថា នឹងកើន 2.32 លានតោន ដោយសារតែការផលិតក្នុងស្រុកមានកម្រិតទាបជាងមុន។
ឆ្នាំ 2024 ការនាំចេញសាច់ជ្រូករបស់ប្រទេសចិន ត្រូវបានព្យាករថា សម្រេចបាន 120,000 តោន កើន 14% ធៀបនឹងឆ្នាំ 2023។ ហុងកុង និងជប៉ុនត្រូវបានគេជឿថា នឹងនៅតែជាទីផ្សារនាំចេញចម្បងនៃផលិតផលសាច់ជ្រូករបស់ប្រទេសចិន៕