សាច់សិប្បនិម្មិត មកដល់ពេលនេះនឹងត្រូវតែមានទាំងសាច់ ទាំងខ្លាញ់ លាយឡំគ្នា ដើម្បីឱ្យមានឱជារសជាងមុន។ នេះគឺជាគោលដៅនៃការពិសោធដែលកំពុងត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រមួយនៅប្រទេសអង់គ្លេស ផ្ដោតការយកចិត្តទុកដាក់អនុវត្ត។
បន្ទប់ពិសោធន៍ Hoxton Farms កំពុងផ្ដោតការយកចិត្តទុកដាក់លើការផលិតខ្លាញ់សិប្បនិម្មិតដែលមានរចនាសម្ព័ន្ធ និងសមាសធាតុដូចទៅនឹងខ្លាញ់សត្វ។
កន្លងមកនេះ សាច់សិប្បនិម្មិតដែលត្រូវបានផលិតឡើងក្នុងបន្ទប់ពិសោធន៍ មានដូចជាសាច់មាន់ និងសាច់គោជាដើម គឺសុទ្ធតែជាសាច់សុទ្ធ។ ចំណែកលើកនេះ បន្ទប់ពិសោធន៍ Hoxton Farms កំពុងបណ្ដុះកោសិកាខ្លាញ់ពីសត្វជ្រូក។
ក្រុមអ្នកស្រាវជ្រាវក៏កំពុងរកវិធីដើម្បីបញ្ចុះតម្លៃរបស់ផលិតផលសាច់សិប្បនិម្មិតផងដែរ។ នំប៉័ងហែមបឺរហ្គើរកៀបសាច់គោសិប្បនិម្មិតដំបូងគេលើពិភពលោកកាលពីដប់ឆ្នាំមុន មានតម្លៃប្រហែល 330 ដុល្លារអាម៉េរិក។ ក៏ប៉ុន្តែ បច្ចុប្បន្ននំប៉័ងសាំងវិចសាច់មាន់សិប្បនិម្មិតដែលកំពុងត្រូវបានដាក់លក់នៅប្រទេសសិង្ហបុរី មានតម្លៃប្រហែលតែ 13 ដុល្លារប៉ុណ្ណោះ៕