ក្រុមហ៊ុន Hyundai រំពឹងថា ការទិញ លក់រថយន្តមួយទឹកតាមអនឡាញរបស់ខ្លួននឹងជួយកាត់បន្ថយការព្រួយបារម្ភចំពោះរថយន្តដែលត្រូវបានប្រើប្រាស់រួចនៅក្នុងសង្គមកូរ៉េខាងត្បូង។
យោងតាមសារព័ត៌មានក្នុងស្រុក ចាប់ពីថ្ងៃទី 24 តុលា ក្រុមហ៊ុន Hyundai Motor នឹងបើកដំណើរការអាជីវកម្មលក់រថយន្តចាស់តាមអ៊ីនធើណិត ក្នុងបំណងផ្គត់ផ្គង់រថយន្តតម្លៃសមស្របសម្រាប់អតិថិជន និងធ្វើពិពិធកម្មប្រភពចំណូលរបស់ខ្លួន។
ក្រុមហ៊ុន Hyundai រំពឹងថា ការ «ប៉ាវទីផ្សារ» ទាំងមូល តាំងពីដំណាក់កាលទិញរថយន្តចាស់ រហូតដល់ការលក់រថយន្តជូនអតិថិជន នឹងជួយកាត់បន្ថយការព្រួយបារម្ភចំពោះរថយន្តដែលត្រូវបានប្រើប្រាស់រួចនៅក្នុងសង្គមកូរ៉េខាងត្បូងនាបច្ចុប្បន្ន។
Hyundai នឹងដំណើរការគេហទំព័រមួយដើម្បីអនុញ្ញាតឱ្យអតិថិជនទិញ និងលក់រថយន្តដែលប្រើរួច។ ក្រុមហ៊ុននេះនឹងទិញតែរថយន្តដែលបានប្រើប្រាស់ក្រោម 100,000 គីឡូម៉ែត្រ ឬក្រោម 5 ឆ្នាំ និងមិនធ្លាប់ជួបគ្រោះថ្នាក់។ Hyundai ក៏នឹងផ្ដល់សេវាកម្មជួសជុលមិនគិតថ្លៃពីរឆ្នាំ ឬ 20,000 គីឡូម៉េត្រផងដែរ សម្រាប់អតិថិជន៕