មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់អំពីលទ្ធភាពដែលបណ្ដាធនាគារកណ្ដាលគ្រប់គ្រងបាននូវបញ្ហាអតិផរណា ដោយមិនរុញច្រានពិភពលោកធ្លាក់ក្នុងឱនភាពសេដ្ឋកិច្ច។
ក្នុងកិច្ចប្រជុំនាថ្ងៃទី 10 តុលា IMF យល់ថា សេដ្ឋកិច្ចពិភពលោកអាចមានកំណើន 3% ក្នុងឆ្នាំនេះ ដោយមូលហេតុថា ល្បឿននៃកំណើនខ្ពស់ជាងគេរបស់សហរដ្ឋអាម៉េរិក នឹងប៉ះប៉ូវការរំពឹងថានឹងធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិន និងអឺរ៉ុប។
រំលឹកឡើងវិញអំពីការអះអាងកាលពីខែកក្កដា IMF សង្កត់ធ្ងន់ថា សេដ្ឋកិច្ចសកលនៅតែមានជំហររឹងមាំនៅចំពោះមុខវិបត្តិសុខភាពសកល និងសង្គ្រាមនៅអ៊ុយក្រែន។ IMF អះអាងថា កំណើនសេដ្ឋកិច្ច និងអតិផរណាបច្ចុប្បន្ន កាន់តែសមស្របនឹងសេណារីយោ «ងើបឡើងដោយថ្នមៗ» ពិសេសគឺសហរដ្ឋអាម៉េរិក។
សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកត្រូវបានព្យាករថា មានកំណើនលឿនជាងគេក្នុងចំណោមប្រទេសមហាអំណាចសេដ្ឋកិច្ច ដោយនឹងមាន GDP (ផលិតផលក្នុងស្រុកសរុប) កើនឡើង 2.1% ក្នុងឆ្នាំនេះ។
GDP របស់អឺរ៉ុប និងចិន បច្ចុប្បន្នត្រូវបានព្យាករថា អន់ជាងបើធៀបនឹងបីខែមុន ស្របពេលដែលតំបន់នានារបស់ពិភពលោកមានកំណើន GDP មិនស្មើគ្នា៕