ក្រុមហ៊ុន Meta បំពាក់បច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត (AI) ទៅក្នុងបណ្ដាផលិតផលរបស់ខ្លួនដើម្បីប្រើប្រាស់ឃ្លាំងទិន្នន័យដែលប្រមូលបាននាពេលកន្លង ក្នុងបំណងបង្កើតខ្លឹមសារច្នៃប្រឌិតថ្មី មានដូចជាអត្ថបទ សិល្បៈ និងកូដកម្មវិធីកុំព្យូទ័រជាដើម។
កាលពីថ្ងៃទី 04 តុលា 2023 ក្រុមហ៊ុនមេរបស់ Facebook ប្រកាសថា បានចាប់ផ្ដើមដាក់ដំណើរការបណ្ដាឧបករណ៍បញ្ញាសិប្បនិម្មិតច្នៃប្រឌិតដែលអាចបង្កើតខ្លឹមសារ មានជាអាទិ៍ រូបភាព និងបណ្ដាទម្រង់អត្ថបទ សម្រាប់ក្រុមអ្នកផ្សាយពាណិជ្ជកម្ម។
Meta បានចាប់ផ្ដើមដំណើរការសាកល្បងឧបករណ៍ទាំងនេះតាំងពីខែឧសភា 2023 និងផ្ដល់សិទ្ធិចូលប្រើប្រាស់ដល់ក្រុមអ្នកផ្សាយពាណិជ្ជកម្មមួយចំនួននៅក្នុងដំណាក់កាលសាកល្បងនេះ។
ឧបករណ៍ AI ទាំងនេះនឹងមានវត្តមានលើទំព័រគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ Meta ហើយការបំពាក់ឧបករណ៍នេះនឹងធ្វើឡើងរួចរាល់នៅឆ្នាំ 2024។
ផលិតផល AI របស់ Meta រួមមាន រូបមន្តភាសា «Llama 2» និង chatbot AI ដែលមានឈ្មោះថា Meta AI ដែលអាចបង្កើតសំណេរជាឃ្លា ល្បះសម្រាប់ឆ្លើយតប និងរូបភាពប្រកបដោយភាពរស់រវើក៕