ក្នុង 9 ខែដំបូងនៃឆ្នាំ 2023 វៀតណាមមានទំនិញនាំចេញ 31 មុខដែលសម្រេចបានលើសពីមួយពាន់លានដុល្លារអាម៉េរិក ស្មើនឹង 92.2% បើធៀបនឹងតម្លៃនៃការនាំចេញសរុបរបស់ប្រទេសនេះ។
យោងតាមអគ្គនាយកដ្ឋានស្ថិតិវៀតណាម ចំណូលពីការនាំចេញ-នាំចូលសរុបក្នុងខែកញ្ញា 2023 របស់វៀតណាម សម្រេចបានប្រមាណ 60.5 ពាន់លានដុល្លារអាម៉េរិក ថយចុះ 2.5% ធៀបនឹងខែមុន និងកើន 3.6% ធៀបនឹងខែកញ្ញា 2022។ ក្នុងនោះ ការនាំចេញសម្រេចបាន 31.4 ពាន់លានដុល្លារ កើន 4.6% និងការនាំចូលសម្រេចបាន 29.1 ពាន់លានដុល្លារ កើន 2.6% ធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។
ក្នុងត្រីមាសទីបី ការនាំចេញ-នាំចូលសរុបសម្រេចបាន 180 ពាន់លានដុល្លារអាម៉េរិក កើន 10% ធៀបនឹងត្រីមាសទីពីរ។ គិតជារួម ក្នុង 9 ខែដំបូងនៃឆ្នាំនេះ តម្លៃសរុបនៃការនាំចេញ-នាំចូលរបស់វៀតណាម សម្រេចបាន 497.66 ពាន់លានដុល្លារ ថយចុះ 11% ធៀបនឹង 9 ខែដំបូងនៃឆ្នាំ 2022។ ក្នុងនោះ ការនាំចេញថយចុះ 8.2% និងការនាំចូលថយចុះ 13.8%។
ដូច្នេះ តុល្យភាពពាណិជ្ជកម្មក្រោយរយៈពេល 9 ខែ មានអតិរេកពាណិជ្ជកម្មប្រមាណ 21.68 ពាន់លានដុល្លារអាម៉េរិក ខ្ពស់ជាង 3.3 ដងធៀបនឹងអតិរេកពាណិជ្ជកម្មក្នុងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 (6.52 ពាន់លានដុល្លារ)។
យោងតាម អគ្គនាយកដ្ឋានស្ថិតិវៀតណាម នៅក្នុង 9 ខែដំបូងនៃឆ្នាំ 2023 វៀតណាមមានទំនិញនាំចេញ 31 មុខដែលរកចំណូលបានលើសពី «ពាន់លានដុល្លារអាម៉េរិក»។ ក្នុងនោះក៏មានទំនិញនាំចេញ 6 មុខដែលរកបានចំណូលបានលើសពី 10 ពាន់លានដុល្លារអាម៉េរិក។
ទំនិញនាំចេញទាំង 6 មុន ដែលមួយមុខៗរកចំណូលបានលើសពី 10 ពាន់លានដុល្លារអាម៉េរិក រួមមាន៖
1-កុំព្យូទ័រ និងគ្រឿងបន្លាស់, គ្រឿងអេឡិចត្រូនិច
2-ទូរស័ព្ទ និងគ្រឿងបន្លាស់
3-ឧបករណ៍ ម៉ាស៊ីន និងគ្រឿងបន្លាស់ដទៃ
4-វាយនភ័ណ្ឌ កាត់ដេរ
5-ស្បែកជើង
6-មធ្យោបាយដឹកជញ្ជូន និងគ្រឿងបន្លាស់