បើទោះកំពុងស្ថិតក្នុងដំណាក់កាលដំបូង ការកើនឡើងនៃចំនួនយានយន្តអគ្គិសនីដែលបានលក់ចេញបាននាំឱ្យការវិនិយោគទៅលើវិស័យផលិតយានយន្តអគ្គិសនីនៅប្រទេសឥណ្ឌាមានកាន់តែច្រើន ដែលគ្រោងនឹងសម្រេចបានមួយលានគ្រឿងក្នុងរង្វង់ 5 ឆ្នាំខាងមុខ។
ទំព័រសារព័ត៌មានសេដ្ឋកិច្ចដែលចេញផ្សាយដោយការិយាល័យពាណិជ្ជកម្ម និងឧស្សាហកម្ម PHD រួមនឹងក្រុមហ៊ុនប្រឹក្សា Avalon ឱ្យដឹងថា ចំនួនយានយន្តអគ្គិសនីនៅឥណ្ឌាអាចសម្រេចបាន 9.7 លានគ្រឿងនៅឆ្នាំ 2028 ក្នុងនោះ ទីផ្សារគ្រឿងបន្លាស់សម្រាប់យានយន្តអគ្គិសនីគ្រោងនឹងកើនពី 1.25 ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ 2023 ឡើងដល់ 13 ពាន់លានដុល្លារនៅឆ្នាំ 2028។
ទន្ទឹមនឹងទីផ្សារមួយដែលកំពុងរីកចម្រើន បណ្ដាគោលនយោបាយរបស់រដ្ឋាភិបាលឥណ្ឌា មានជាអាទិ៍ FAME II និងកម្មវិធីលើកទឹកចិត្តនានា ត្រូវបានរំពឹងថា នឹងធ្វើឱ្យវិស័យយានយន្តអគ្គិសនីនៅប្រទេសនេះអាចមានចំណែកក្នុងទីផ្សារប្រមាណ 30% នៅឆ្នាំ 2030។ ឥណ្ឌាក៏រំពឹងថា យានយន្តអគ្គិសនីនឹងមានចំណែក 80% ក្នុងទីផ្សារទោចក្រយានយន្ត និងត្រីចក្រយានយន្តនៅប៉ុន្មានឆ្នាំខាងមុខផងដែរ៕