ចប់ការជួញដូរក្នុងថ្ងៃទី 21 កញ្ញា ប្រេង Brent ប្រគល់ក្នុងខែវិច្ឆិកា 2023 បានធ្លាក់ថ្លៃ 23 សេនអាម៉េរិក មកនៅត្រឹម 93.30 ដុល្លារ/ធុងបារ៉ែល ស្របពេលដែលប្រេងឆៅ WTI របស់អាម៉េរិក ថយចុះ 3 សេនអាម៉េរិក មកនៅត្រឹម 89.63 ដុល្លារ/ធុង។
ប្រេងឆៅពិភពលោកកាលពីថ្ងៃទី 21 កញ្ញា ត្រូវបានជួញដូរក្នុងកម្រិតទាប ក្រោយពីឡើងថ្លៃមួយដុល្លារអាម៉េរិក ដោយសារតែបទបញ្ជាហាមនាំចេញឥន្ធនៈរបស់រុស្ស៊ី។ ក៏ប៉ុន្តែ ការសម្រេចចិត្តនានាស្ដីពីការប្រាក់បានធ្វើឱ្យប្រេងឆៅធ្លាក់ថ្លៃមួយដុល្លារ។
ចប់ការជួញដូរក្នុងថ្ងៃទី 21 កញ្ញា តម្លៃប្រេង Brent ប្រគល់នៅក្នុងខែវិច្ឆិកា 2023 ថយចុះ 23 សេនអាម៉េរិក មកនៅត្រឹម 93.30 ដុល្លារ/ធុងបារ៉ែល ស្របពេលដែលប្រេងឆៅអាម៉េរិក WTI ធ្លាក់ថ្លៃ 3 សេន មកនៅត្រឹម 89.63 ដុល្លារ/ធុង។ កិច្ចសន្យាជួញដូរប្រេងទាំងពីរប្រភេទនេះសុទ្ធតែមានតម្លៃឡើងចុះប្រហែលមួយដុល្លារមុននោះ ក្នុងថ្ងៃទី 21 កញ្ញា។
តម្លៃប្រេងនៅតែទទួលបានការ «គាំទ្រ» ពីការព្រួយបារម្ភទាក់ទងនឹងប្រភពផ្គត់ផ្គង់ដែលត្រូវបានរឹតបន្តឹងនៅទូទាំងសកលលោក នៅពេលឈានចូលដល់ត្រីមាសទីបួន ឆ្នាំ 2023។ បរិមាណប្រេងឆៅក្នុងឃ្លាំងនៅ Cushing ដែលជាមជ្ឈមណ្ឌលចែកចាយប្រេង WTI កំពុងស្ថិតក្នុងកម្រិតទាបបំផុតរាប់ចាប់ពីខែកក្កដា 2022 នៅពេលដែលអង្គការនៃបណ្ដាប្រទេសនាំចេញប្រេងឆៅ (OPEC) និងដៃគូសហការ OPEC+ សម្រេចចិត្តរក្សាការកាត់បន្ថយការផលិត៕