(វៀតណាម) – ក្នុង 8 ខែដើមឆ្នាំ 2023 ការនាំចេញផលិតផលក្នុងវិស័យវាយនភ័ណ្ឌសម្រេចបាន 26.1 ពាន់លានដុល្លារអាម៉េរិក ថយចុះ 16% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 និងសម្រេចបាន 65% នៃផែនការនាំចេញ តម្លៃ 40 ពាន់លានដុល្លារក្នុងឆ្នាំ 2023។
ទិន្នន័យរបស់សមាគមវាយនភ័ណ្ឌវៀតណាមបង្ហាញថា ក្នុងខែសីហា 2023 ការនាំចេញក្នុងវិស័យវាយនភ័ណ្ឌសម្រេចបានជិត 3.6 ពាន់លានដុល្លារអាម៉េរិក ថយចុះ 6% បើធៀបនឹងខែកក្កដា 2023 និងថយចុះ 21.៥% បើធៀបនឹងខែសីហា 2022។
ក្នុង 8 ខែដើមឆ្នាំ 2023 ការនៃចេញរបស់វិស័យវាយនភ័ណ្ឌសម្រេចបាន 26.1 ពាន់លានដុល្លារអាម៉េរិក ថយចុះ 16% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។ យោងទៅតាមលទ្ធផលនេះ វិស័យវាយនភ័ណ្ឌវៀតណាមសម្រេចបាន 65% នៃផែនការនាំចេញតម្លៃ 40 ពាន់លានដុល្លារដែលបានកំណត់ជាគោលដៅសម្រាប់ឆ្នាំ 2023។
ស្ថិតិបង្ហាញថា រាល់មុខទំនិញក្នុងវិស័យវាយនភ័ណ្ឌសុទ្ធតែមានការថយចុះបើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022 ក្នុងនោះ ការនាំចេញសម្លៀកបំពាក់សម្រេចបាន 20.5 ពាន់លានដុល្លារ ថយចុះ 16% និងមានចំណែក 78.5% ក្នុងចំណោមផលិតផលវាយនភ័ណ្ឌដែលត្រូវបាននាំចេញក្នុង 8 ខែដើមឆ្នាំ 2023 នេះ។
វៀតណាមរំពឹងថា ការនាំចេញនៃវិស័យវាយនភ័ណ្ឌរបស់ប្រទេសនេះទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្នុង 6 ខែចុងឆ្នាំ 2023 នឹងកើន 10% បើធៀបនឹង 6 ខែដើមឆ្នាំ។ ចំណែកឯទីផ្សារជប៉ុនវិញ ក៏ត្រូវបានវៀតណាមរំពឹងថា នឹងកើនឡើងបន្តពី 6 ខែដើមឆ្នាំ 2023៕