ផ្សារមូលបត្រអាម៉េរិកក្រឡាប់ចាក់នៅក្នុងការជួញដូរនាពេលព្រឹក នៅពេលអ្នកវិនិយោគពិនិត្យទិន្នន័យ និងអត្ថន័យរបស់វាចំពោះកិច្ចប្រជុំនៅសប្ដាហ៍ក្រោយរបស់ធនាគារកណ្ដាលអាម៉េរិក (Fed)។
ផ្សារមូលបត្រអឺរ៉ុប – អាម៉េរិក មានការប្រែប្រួលច្រើនក្នុងការជួញដូរកាលពីថ្ងៃទី 13 កញ្ញា 2023 បន្ទាប់ពីមានរបាយការណ៍អតិផរណាក្នុងខែសីហារបស់សហរដ្ឋអាម៉េរិក និងនៅមុនពេលធនាគារកណ្ដាលអឺរ៉ុប (ECB) កំណត់ការប្រាក់ថ្មី។
របាយការណ៍ថ្មីបំផុតពីក្រសួងការងារអាម៉េរិកបង្ហាញថា អតិផរណារបស់ប្រទេសនេះបានកើនពី 3.2% កាលពីខែកក្កដា ឡើងដល់ 3.7% ក្នុងខែសីហា ដោយភាគច្រើនបណ្ដាលមកពីតម្លៃប្រេងសាំងកើនឡើងខ្ពស់ខ្លាំង។
ផ្សារមូលបត្រអាម៉េរិកក្រឡាប់ចាក់ក្នុងការជួញដូរនៅពេលព្រឹក នៅពេលអ្នកវិនិយោគពិនិត្យទិន្នន័យ និងអត្ថន័យរបស់វាចំពោះកិច្ចប្រជុំនៅសប្ដាហ៍ក្រោយរបស់ធនាគារកណ្ដាលអាម៉េរិក (Fed)។ ក៏ប៉ុន្តែ ការជួញដូរចុងក្រោយក្នុងថ្ងៃដដែល (13 កញ្ញា) ទាំង S&P 500 ទាំង Nasdaq សុទ្ធតែបានងើបឡើងបន្តិច គ្រាដែល Dow Jones ធ្លាក់ចុះបន្តិច។ ដោយឡែក ផ្សារហ៊ុនអឺរ៉ុបវិញ ភាគច្រើនសុទ្ធតែថយចុះ ខណៈដែលមូលចំនួនតូចមិនមានការប្រែប្រួល។
មុននោះ ធនាគារកណ្ដាលអាម៉េរិក បានសង្កត់ធ្ងន់ថា ដំណើរការនៃការចេញសេចក្ដីសម្រេចស្ដីពីគោលនយោបាយហិរញ្ញវត្ថុ នឹងយោងទៅលើតួលេខសេដ្ឋកិច្ច។ ទិន្នន័យស្ដីពីទីផ្សារការងារ និងវិស័យសេវាកម្ម បានធ្វើឱ្យមានដំណឹងចចាមអារ៉ាមថា Fed អាចនឹងដំឡើងការប្រាក់ជាច្រើនលើកទៀត។ តម្លៃប្រេងឆៅដែលកើនខ្ពស់បំផុតក្នុង 10 ខែ ក៏កាន់តែធ្វើឱ្យក្ដីបារម្ភនេះកើនឡើងមួយកម្រិតទៀត៕