សារព័ត៌មានរបស់ចក្រភពអង់គ្លេស Daily Mail បានចេញផ្សាយថា កំពូលតារាសម្ដែង Brad Pitt បានក្លាយជាបុរសប្រមឹកស្រា បន្ទាប់ពីរងគ្រោះដោយសារវិបត្តិផ្លូវចិត្ត ក្រោយលែងលះជាមួយអតីតភរិយាលោក អ្នកនាង Angelina Jolie។
តាមរយៈសារព័ត៌មានដដែល បានឲ្យដឹងថា Brad Pitt បានផ្ដល់បទសម្ភាសន៍ជាលើកដំបូង ហើយជាសាធារណៈយ៉ាងបើកចំហ បន្ទាប់បានលែងលះរួច ដោយថ្លែងថា ” ខ្ញុំចាប់ផ្ដើមទទួលការព្យាបាលផ្លូវចិត្ត ខ្ញុំផ្ដើមចូលចិត្តស្រា ខ្ញុំដើរទៅមកអស់ស្រា ២ដប រហូតដល់ពេលណាដែលខ្ញុំលែងឈឺចាប់“។
គួបញ្ជាក់ទៀតថា ការលែងលះរបស់ Brad Pitt ជាមួយអតីតភរិយាអ្នកនាង Angelina Jolie នៅគ្រានេះ ជាគ្រាដែលលោកទទួលយកមិនបាន ហើយបណ្ដាលឲ្យលោកក្លាយជាមនុស្សប្រមឹកម្នាក់ ។ Pitt បានបន្ដទៀតថា ” ខ្ញុំភ្លេចបាត់ហើយថា ខ្ញុំឈប់ជក់បារី និងស្រានៅពេលណា ប៉ុន្តែខ្ញុំបានថា ពេលនោះគឺខ្ញុំមានសេចក្ដីសុខជាមួយជីវិតគ្រួសារ ប៉ុន្តែពេលនេះ ខ្ញុំបានត្រឡប់ទៅរកភាពដើមវិញ ដោយចាប់ផ្ដើមផឹកស្រា“៕